របៀបធ្វើ ស្ងោរជ្រក់មាន់ស្រែ

Loading...
គ្រឿងផ្សំ
  • មាន់ស្រែ ១ ក្បាលធ្វើឲ្យស្អាតទុកទាំងមូល
  • ទឹកត្រី ១ ស្លាបព្រាកាហ្វេ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ស្ករសរ ១ ស្លាបព្រាកាហ្វេ
  • អង្ករ ១ ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ៣-៥ សន្លឹក
  • រំដេង ៤-៥ ចំណិត
  • ខ្ទឹមស ២ កំពឹសដំឲ្យបែក
  • គល់ស្លឹកគ្រៃ ២ គល់ដំដាក់
  • ក្រូចឆ្មា ២ ផ្លែ
  • ស្លឹកខ្ទឹម ២ដើម ហាន់តូចៗដាក់តាមចំណូលចិត្ត
  • ជីនាងវង ហាន់តូចៗដាក់តាមចំណូលចិត្ត
វិធីធ្វើ
  1. ជា​ការ​ចាប់​ផ្តើម​ត្រូវ​ដាក់​ឆ្នាំង​ដាំ​ទឹក បន្ទាប់​មក​ដាក់​អង្ករ​ ខ្ទឹមស ស្លឹកក្រូច រំដេង គល់ស្លឹកគ្រៃ ​ចូល​​មុន​​ឲ្យ​​ហើយ​​មិន​​បាច់​​ចាំ​​ដល់​​ពេល​​ពុះ​​ទេ​​។
  2. ពេល​ដែល​ទឹក​ពុះ​ហើយ ​ទើប​បន្ថែម​ទឹក​ត្រី អំបិល ស្ករស និងដាក់​​មាន់​​ចូល ​​គ្រប​ទុក​រហូត​ទាល់​តែ​ឆ្អិន​។
  3. ពេល​មាន់​ឆ្អិន​ត្រូវ​ស្រង់​ចេញមក​បេះ​ជា​ដុំៗ​​ពេល​បេះ​រួច​ដាក់​ចូល​ក្នុង ​ឆ្នាំង​វិញ​ដល់ពេលដួស​ញ៉ាំ ទើប​បន្ថែម​ ជី​ និង ​ក្រូចឆ្មា​តាម​ចំ​ណូល​ចិត្ត។
  4. គ្រឿង​ផ្សំ​ទឹក​ជ្រកល់​ខាង​ក្រៅ ​រួមមាន​​ ទឹកត្រី, ​ក្រូចឆ្មា,​ ខ្ទឹមស​, ស្ករសរ, ​ម្ទេស, ​ជីនាងវង,        ស្លឹកខ្ទឹម​​ ផ្សំចូល​គ្នា​នៅ​ក្នុង​ចាន​ចង្កឹះមួយ​ ភ្លក់​ឲ្យ​ល្ម​ម​ទៅ​តាម​រស់ជាតិ​ដែល​អ្នក​ចូល​​ចិត្ត៕

របៀបធ្វើ ស្ងោរជ្រក់មាន់ស្រែ :: Cam Location

Loading...