របៀបធ្វើ ស្ងោរ​ម្រះ​ញាត់​សាច់​

Loading...
គ្រឿង​ផ្សំ
  • ម្រះធំ 1 ផ្លែ​ 
  • សាច់​ជ្រូក​ 2​ខាំ ​
  • ប្រហិ​តត្រី 1ខាំ​ 
  • ទឹក​ត្រី 1ស្លាប​ព្រាបាយ​ 
  • ម្រេច​ម៉ដ្ឋ​ កន្លះ​ស្លាប​ព្រាបាយ​ 
  • ម្សៅ​ស៊ុប ​កន្លះ​ស្លាប​ព្រាបាយ
  • ​​អំបិល​ កន្លះ​ស្លាប​ព្រាបាយ​ 
  • ស្ករ​ កន្លះ​ស្លាប​ព្រាបាយ​
វិធី​ធ្វើ
  1. ម្រះកាត់​ជាពីរ​ ឬបីកំណាត់​ខ្វៀល​យក​ស្នូល​ចេញ ​ត្រាំ​ទឹកអំបិល​កន្លះម៉ោង​ រួច​លាង​ទឹក​សំអាត(មិន​​សូវ​​ល្វីង​ខ្លាំង)។​ សាច់​ជ្រូកចិ​ញ្រ្ចាំ​ឲ្យ​​​ល្អិត​ ហើយ​ច្របល់​ជាមួយ​ម្រេច​ ទឹក​ត្រី ​ប្រហិត​ត្រី​ ញាត់​ចូល​ទៅក្នុងម្រះឲ្យពេ​ញ។​
  2. ដាំទឹក​ឲ្យពុះ ​ដាក់​ម្រះចូល​ រំងាស់​ដាក់​ម្សៅស៊ុប​ ស្ករ​និង​អំបិល៕​
  3. សាច់ជ្រូក​ចិញ្ច្រាំ​អោយ​ល្អិត គល់​វ៉ាន់ស៊ុយ ខ្ទឹមស ម្រេច បុក​ចូលគ្នា​អោយ​ល្អិត ច្របល់​ចូលគ្នា​ជាមួយ សាច់ជ្រូក​ចិញ្ច្រាំ ផ្សំ​ជាមួយ​ទឹកត្រី​មួយ​ស្លាបព្រា​បាយ​ញាត់​ចូលទៅក្នុង ពោះ​ម្រះ​អោយ​ពេញ ចាក់​ចូលទៅក្នុង​ឆ្នាំង​ស្ងោរ​ឆ្អឹង​ជ្រូក ថែម​ទឹកត្រី​អោយ​ល្មម ។ 
  4. ឃើញថា​ឆ្អិន​ល្អ​ហើយ ភ្លក់​រសជាតិ​មើល ហើយ​ដាក់ចុះ ដួស​ដាក់​ចាន រោយ​ម្រេច​ជាការ​ស្រេច ៕​

របៀបធ្វើ ស្ងោរ​ម្រះ​ញាត់​សាច់​ :: Cam Location

Loading...
Loading...