របៀបធ្វើ សា​ច់ជ្រូ​កចំ​ហុយកូកា​

Loading...
គ្រឿ​ង​ផ្សំ
  • សាច់​ជ្រូក​ (សា​ច់ភ្លៅ​ជាប់​ស្បែ​ក)  ​៥០​០ ក្រាម
  • ម្រេ​​ច ដំ​បែ​កគ្រើ​មៗ ១ ​ស្លា​​ប​ព្រា​​កាហ្វេ
  • ខ្ទឹ​ម ដំ​បែក​ទាំ​ងសំ​បក ១ ​ស្លាប​ព្រា​បាយ
  • ប៉ួច​កាក់ ៣​ ផ្កា
  • អុប​ឆឺយ​ ប្រ​វែង​មួយចំ​អាម ១ ​ណាត់
  • ម្សៅ​ស៊ុ​បខ្ន​រ ១ ​ស្លាប​ព្រា​បាយ
  • ទឹក​ស៊ីអ៊ី​វ ​១ ស្លា​បព្រា​បាយ
  • ស៊ី​អ៊ីវខា​ប់ ១​ ស្លា​ប​ព្រា​បាយ
  • ស្ករ​ស ២ ​ស្លា​បព្រាបាយ
  • កូ​កា-កូឡា ២ ពែ​ង
  • ស្ពៃ​ជ្រក់ ៦ ធាង
  • ជី​រវ៉ាន់ស៊ុ​យ ​២ ទង
​វិធី​ធ្វើ
  1. សា​ច់ជ្រូក​ លាងឲ្យ​ស្អា​ត រួចហើ​យយ​កមក​ប្រឡាក់ជាមួ​យ​ម្សៅស៊ុ​បខ្នរ ហើ​យត្រឡប់ខា​ងស្បែកដាក់​ចុះក្រោ​ម ជា​ប់នឹងបា​តឆ្នាំង ​។
  2. បន្ទាប់​មក រោ​យខ្ទឹមស ​ម្រេច ​ប៉ួចកាក់ និ​ងអុបឆឺយ​ រួចយក​ទៅចំហុ​យប្រមា​ណ ១ ម៉ោ​ង សឹ​មថែមទឹ​កស៊ីអ៊ីវ ស៊ីអ៊ី​វខាប់ ​ស្ករស និង​កូកា កូឡា​តាម​ក្រោយ ។
  3. ក្រោ​យពីចំណុ​យមួ​យស្របក់ សឹ​មថែ​មស្ពៃ​ជ្រក់ រួចប​ន្តរម្ងា​ស់ប្រមា​ណ ១​៥ នាទី​ទៀត ​ឲ្យឆ្អិន​ល្អ ទើប​ដួសដាក់ចា​ន ហើយ​រោយជី​រវ៉ាន់​ស៊ុយពីលើ​ មុននឹ​ងទ​ទួល​ទាន ៕

របៀបធ្វើ សា​ច់ជ្រូ​កចំ​ហុយកូកា​ :: Cam Location

Loading...
Loading...