របៀបធ្វើ ជើងមាន់ឆាហឹរ

គ្រឿងផ្សំ
  • ជើងមាន់ ៥ - ៧ជើង
  • ស្លឹកខ្ទឹម ២ដើមហាន់
  • ខ្ទឹមស ៤កំពឹស ចិញ្ច្រាំឲ្យម៉ត់
  • ខ្ញី ១ដុំ ចិញ្ច្រាំឲ្យម៉ត់
  • ម្ទេស ហាន់តម្រូវឲ្យប្រើច្រើន
  • ល្ងរលីង កន្លះស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ
  • អំបិល បន្តិច
  • ប៊ីចេង ១ចិប
  • ទឹកខ្មោះ បន្តិច
  • ប្រេងឆា ២ស្លាបព្រាបាយ
វិធីធ្វើ
  1. មុនដំបូង​ត្រូវយក​ជើង​មាន់​ទៅ​ប្រឡាក់​អំបិលបន្តិច ជា​មួយ​និង​ទឹក​ខ្មេះបន្តិច​ដែរ​ទុក​មួយ​សន្ទុះ។
  2. ដា​ក់​ឆ្នាំង​ដាំទឹក​ឲ្យ​ពុះស្រុះ​ជើង​​មាន់​​ប្រហែល​​ជា ៧​នាទី រួច​​ហើយ​​ស្រង់​វាយ​ក​​មក​​លាង​​ទឹក​​ទុក​ឲ្យ​​សោះ។
  3. យក​​ប្រេង​​ឆាចាក់​​ចូល​​ក្នុង​​ខ្ទះ​ទុក​ឲ្យ​រាង​ក្តៅ​បន្តិច​ដាក់​ខ្ទឹមស និង​ខ្ញីចូល​ឆាបន្តិច​សិន​ចាំដាក់ម្ទេស​ចូល​ឆាជា​មួយ​គ្នា​ឲ្យ​មាន​ក្លិន​ឈ្ងុយ។​
  4. ដាក់​ជើង​មាន់​ចូល​ឆាជា​មួយ​គ្នា បន្ទាប់​មក​ដាក់​ទឹក​ស៊ីអ៊ីវ ស្ករស ប៊ីចេង បន្ថយ​ភ្លើង​បន្តិច​ឆា​បន្ត ទៀត (ថែម​ទឹក​ចូល​បន្តិច​បើ​គោក) ប្រហែល​ជា​២០​នាទី ភ្លក់​មើល​រស់​ជាតិ​តាម​ការ​ចូល​ចិត្ត។
  5. យក​ល្ងរមក​រោយ​ពីលើ​ជាមួយ​និង​ស្លឹក​ខ្ទឹម​នោះ​អ្នក​អាច​ញ៉ាំវា​បាន​ហើយ ញ៉ាំ​ឲ្យទាន់​ក្តៅៗ​ទើប​ឆ្ងាញ់​៕

របៀបធ្វើ ជើងមាន់ឆាហឹរ :: Cam Location

Loading...