របៀបធ្វើ ស៊ុបម្រះ

គ្រឿងផ្សំ
  • ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L
  • បង្គាស្រស់ 300g
  • មឹកស្រស់ 300g
  • ក្ដាមសមុទ្រស្រស់ 500g
  • សាច់គោស្រស់ 500g
  • ព្រុយត្រីឆ្លាម 400g
  • ប្រហិតមូល 200g
  • ផ្សិតម្ជុលមាស 100g
  • ម្រះខ្ចី 300g
  • ពពុះសណ្ដែក 200g
  • ជីរណា តិចតួច
  • ជីរវ៉ាន់ស៊ុយ តិចតួច
  • មីសួ 1កញ្ចប់តូច
  • មី 1កញ្ចប់តូច
  • ពពុះសណ្ដែក 100g
គ្រឿងផ្សំធ្វើទឹកស៊ុប
  • ឆ្អឹងមាន់ឆៅ 2Kg
  • ទឹកត្រី 1ស្លាបព្រាបាយ
  • ម្សៅស៊ុបរ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ
  • អំបិល 1ចឹប
  • ស្ករស 1ចឹប
  • ទឹកធម្មតា 6L
  • ខ្ទឹមបារាំង 1មើម
  • ដើមខ្ទឹមខ្យល់ 20g
  • ដើមឃិនឆាយធំ 20g
គ្រឿងផ្សំធ្វើទឹកត្រីកោះកុង
  • ទឹកត្រី 2ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ 4ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
  • ខ្ទឹមក្រហមចិញ្ច្រាំ 1ស្លាបព្រាបាយ
  • ម្ទេសហឹរ 1ស្លាបព្រាកាហ្វេ
  • ស្ករស 6ស្លាបព្រាបាយ
  • អំបិល 1ចឹប
  • ប៊ីចេង (ដាក់ក៏បានមិនដាក់ក៏បាន) 1ចឹប
  • ទឹកដូងខ្ចីដែលមានរសជាតិផ្អែម 150ml
  • ជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1ចឹប
  • ទឹកម្ទេសផ្អែមរបស់ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ
វិធីធ្វើ
  1. ដំបូងត្រូវធ្វើទឹកត្រីកោះកុងដោយយកគ្រឿងផ្សំ ធ្វើទឹកត្រីកោះកុងទាំងអស់កិនក្រឡុកចូលគ្នាភ្លក្សមើល ថែមថយរសជាតិតាមចំណូលចិត្តរួចទុកមួយឡែកសិន។
  2. ដំណាក់កាលបន្ទាប់ យកឆ្អឹងមាន់មករម្ងាស់ធ្វើជា ទឹកស៊ុបដោយយកឆ្នាំងមួយដាក់ទឹកធម្មតា ឆ្អឹងមាន់បន្ថែមនូវគ្រឿងផ្សំរសជាតិរួមមាន ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ ម្សៅស៊ុបរ៉តឌី ឬ ខ្នរ ស្ករសអំបិល និង ទឹកត្រីបន្តិចបន្តួចចូលរួចដាំលើភ្លើងតិចៗរហូតដល់ពុះ រម្ងាស់ចោល 2ម៉ោង សឹមត្រងវាយកតែទឹកថ្លាមកប្រើប្រហែល 3L។
  3. បន្ទាប់មកយើងត្រូវដួសទឹកស៊ុបដាក់ក្នុងឆ្នាំងនៅ លើចង្ក្រានភ្លើង។ នៅពេលដែលទឹកស៊ុបនោះពុះកញ្ជ្រោល ត្រូវដាក់បន្លែបង្ការរួមទាំងសាច់មឹក បង្គា ព្រុយត្រីឆ្លាមចូល ។
  4. នៅវគ្គបង្ហើយ ពេលដែលទឹកស៊ុបចូលជាតិបន្លែ សាច់ហើយ លោកអ្នកអាចដាក់មីសួ ឬ មី ចូលដើម្បី ទទួលទានជាមួយទឹកត្រីកោះកុងមួយចម្អែត បានយ៉ាងឆ្ងាញ់ពិសា។

របៀបធ្វើ ស៊ុបម្រះ :: Cam Location

Loading...