របៀបធ្វើ ស៊ុបត្រឡាច

Loading...
គ្រឿងផ្សំ
 • ត្រឡាច ៥ខាំ ហាន់ជាដុំធំៗ
 • ឆ្អឹងជំនីជ្រូក ៣ខាំ ហាន់ជាដុះៗ
 • ផ្សិតគ្រៀម ៨ទៅ១០ ហាន់ជាចំនិតៗ
 • ការ៉ុត ១ដុំ ហាន់ជាកង់ៗខ្លីល្មម
 • ជីតាំងអ៊ោ ហាន់ខ្លីល្មម កន្លះចានចង្កិះ
 • ស្លឹកខ្ទឹម ហាន់ខ្លីល្មម កន្លះចានចង្កិះ
 • រឹស ជីតាំងអ៊ោ ៤ដើម
 • ស្ករ ១ស្លាបព្រាបាយ
 • ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ
 • ទឹក ១លីតកន្លះ
 • ម្រេច ១ស្លាបព្រាបាយ
 • ខ្ទឹមស 20កំពឹស
របៀបធ្វើ
 1. បុកម្រេច និងរឹសតាំងអ៊ោអោយម៉ត់ រួចដាក់ខ្ទឹមចូលបុកជាមួយគ្នាអោយម៉ត់។
 2. ដាំទឹកអោយពុះ ដាក់ស្ករ ទឹកស៊ីអ៊ីវ និងគ្រឿងបុកចូលកូអោយសព្វ រួចដាក់ឆ្អឹងជ្រូក ការ៉ុត និងផ្សិតចូលរំងាស់ ១០ទៅ១៥នាទី។
 3. ដាក់ត្រឡាចចូល រំងាស់ប្រហែល១០ទៅ១៥នាទីទៀត រួចដាក់ស្លឹកជី និងស្លឹកខ្ទឹមចូលជាការស្រេច៕
Winter Melon Soup
 
 • 500 g of winter melon
 • 300 g of pork rib
 • 8-10 shitake mushroom
 • ½ cup of carrot
 • ½ cup of Chinese celery
 • ¼ cup of spring onion
 • 4 tbsp of light soy sauce
 • 1 tbsp of sugar
 • 4 coriander root
 • 20 of garlic
 • 1 tbsp of black pepper
 • 1500 ml of water
 1.  
 2. Pound coriander root, pepper and garlic until smooth. 
 3. Boil water add sugar, soy sauce and herbs. Add pork rib, carrot and mushroom simmer around 10-15 minutes. 
 4. Add winter melon simmer around 10-15 minutes over lower heat. Before server add celery and spring onion. Ready to serve. 

របៀបធ្វើ ស៊ុបត្រឡាច :: Cam Location

Loading...
Loading...