របៀបធ្វើ ស៊ុបស៊ុត​ប៉េងប៉ោះ

គ្រឿងផ្សំ
  • ស៊ុត​ ២គ្រាប់គោះ​ដាក់​ក្នុង​ចាន
  • ប៉េងប៉ោះ ២ផ្លែចិត​សំបក​ចេញ​ហាន់តូចៗ
  • ខ្ទឹមសចិញ្ច្រាំ ១កន្លះស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ទឹកស៊ុបមាន់ ១លីត្រ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
  • ទឹកម្សៅមី ១ស្លាបព្រាបាយ
  • ស្លឹកខ្ទឹមហាន់ កន្លះស្លាបព្រាបាយ
វិធីធ្វើ
  1. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង​ដាក់​ភ្លើងឱ្យ​ក្តៅបន្តិច​សិន​ចាំ​ដាក់​ខ្ទឹមស​ចូល​ឆា​ឱ្យឈ្ងុយ។
  2. បន្ទាប់​មក​ដាក់​ទឹក​ស៊ុប​មាន់​ចូល​រួច​ដាំ​វា​ឱ្យពុះ​ទើប​ដាក់​ប៉េង​ប៉ោះ និង​ទឹក​ស៊ីអ៊ីវ​​ចូល​។
  3. បន្ទាប់​មក​ទៀត​ដាក់​ភ្លើង​តិច​ៗ​រំងាស់វា​ប្រហែល​ជា​ កន្លះ​ម៉ោង​​​ទើប​បិទភ្លើង​។
  4. បន្ទាប់​ពី​បិទ​ភ្លើង​ភ្លា​ម​ត្រូវ​ដាក់​ស៊ុត​ចូល​​ភ្លាម ​(ពេល​ដាក់​បណ្តើរ​កូរ​បណ្តើរ​​) ​រួច​ដាក់​ទឹក​ម្សៅ​មី​ចូល​កូរ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ បង់ស្លឹក​ខ្ទឹម​តាមក្រោយ​ជា​ការ​ស្រេច៕

របៀបធ្វើ ស៊ុបស៊ុត​ប៉េងប៉ោះ :: Cam Location

Loading...