របៀបធ្វើ សម្លទំពាំងជូ

Loading...
គ្រឿងផ្សំ
  • ទំពាំងជូ ១គីឡូក្រាម
  • សាច់មាន់ ១ចំហៀង
  • ក្តាម ៥
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ប្រហុក ២ចង្វា
  • ទឹក ៣លីត្រ
  • អំបិល កន្លះស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • អំពិល
  • ម្ទេស
  • ម្អម
  • ខ្ទឹមស ៣កំពឹស
របៀបធ្វើ 
  1. លាងទំពាំងជូជាមួយទឹកក្តៅអោយស្អាត។ ហាន់សាច់មាន់ជាដុំៗ ធំល្មម រួចប្រលាក់ជាមួយខ្ទឹមចិញ្រ្ចាំ។ ក្តាមបកសំបកអោយស្អាត កាត់ជាពីរៗ។
  2. ដាំទឹកអោយពុះ ជ្រុំប្រហុក រួចដាក់អំបិល ទឹកត្រី ម្សៅស៊ុប ស្ករ និងសាច់មាន់ចូល ស្ងោអោយឆ្អឹនសាច់ប្រហែល ៥នាទី។
  3. ដាក់ក្តាមចូល ទុកអោយពុះប្រហែល ៣នាទីរួចដាក់ទំពាំងចូលទុកអោយពុះ សឹមដាក់អំពិលចូលភ្លក្សរសជាតិតាមចំនូលចិត្ត រួចហាន់ម្អម និងម្ទេសដាក់ពីលើ ទុកអោយពុះជាការស្រេច៕
 
Sour Bamboo Shoot Soup 
 
  • 1 jar of sour bamboo shoot in brine
  • ½ free range chicken
  • 2 tbsp fish sauce
  • 3 L of water
  • 2 prohok fish
  • ½ tbsp salt
  • 1 tbsp sugar
  • 1 tbsp chicken soup mix
  • 1 ½ tamarind powder
  • 2 red chillies
  • 3 garlic
  • ½ pkg ma om

 

  1. Slice the garlic to add in with the chicken. 
  2. Add prohok in sifter to avoid bones. Add salt, chicken mix, sugar and fish sauce. Add in chicken and garlic. Let it boil for 5minutes.
  3. After 5 minutes add crab for another 3 minutes.  After 3 minutes add the bamboo. After adding in the bamboo let it boil over.
  4. After it boil we add tamarind, ma om and chillies. Let it boil and its done.

របៀបធ្វើ សម្លទំពាំងជូ :: Cam Location

Loading...
Loading...