របៀបធ្វើ ស្ងោរ​ប៉េងប៉ោះ​ញាត់សាច់

Loading...
ស្នូល
  • សាច់ជ្រូកចិញ្ច្រាំ ២ខាំ
  • ម្សៅឆា ១ស្លាបព្រាកាហ្វេ
  • មីសួរត្រាំទឹកក្តៅ ១ក្តាប់
  • ខ្ទឹមក្រហម ៣មើប
  • ស្លឹកខ្ទឹម ៣ដើម
  • ពងទា១
  • ម្រេច ចុងស្លាបព្រាកាហ្វេ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ស្ករ ចុងស្លាបព្រាកាហ្វេ
  • ផ្សិតចំបើងចិញ្ច្រាំ ១ក្តាប់
  • ប៉េងប៉ោះទុំ ៤-៥ផ្លែ
  • ប្រេងឆា ៣ស្លាបព្រា
របៀបធ្វើ
  1. លាងប៉េងប៉ោះ ឆ្កៀលយកគ្រាប់ចេញ លាងអោយស្អាត។
  2. លាយសាច់ជ្រូកនឹងគ្រឿងទាំងអស់ ចូលអោយសព្វ ហើយយកទៅញាត់ក្នុងផ្លែប៉េងប៉ោះ។
  3. ដាក់ឆ្នាំងកំដៅភ្លើងអោយក្តៅ ចាក់ប្រេងឆាចូល រួចដាក់ប៉េងប៉ោះញាត់សាច់ចូល។
  4. ចៀនអោយក្រហម រួចសឹមចាក់ទឹកដាក់ស្ងោរ អោយពុះឆ្អិនសាច់។
  5. ថែមអំបិលស្ករ ទៅក្នុងទឹកស្ងោរ រួចភ្លក្សសាបប្រៃថែមថយតាមចំណូលចិត្ត៕

របៀបធ្វើ ស្ងោរ​ប៉េងប៉ោះ​ញាត់សាច់ :: Cam Location

Loading...
Loading...