របៀបធ្វើ ខសរសៃ និងសាច់គោ

Loading...
គ្រឿងទេស
  • ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកក្រូច ម្ទេសក្រហម រមាត ផ្កាច័ន្ទ ម្រេច
  • សាច់គោ ១គីឡូ
  • សរសៃគោ ១គីឡូ
  • ស្ករត្នោត បីស្លាបព្រា
  • ទឹកត្រី បីវែក
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្រេចបុក ១ស្លាបព្រាបាយ
  • ស្រាស ៤វែក
  • ការុត៤ និង ដំឡូងបារាំង៤
របៀបធ្វើ
  1. លីងខ្ទឹមបារាំង ខ្ទឹមក្រហម អោយឈ្ងុយ ទើបដាក់ខ្ទឹមស​លីងអោយឈ្ងុយ​ ហើយដួសចេញ។
  2. លីងម្ទេសក្រហម រមាត ផ្កាច័ន្ទ និង ម្រេច អោយឈ្ងុយ ដួសចេញ យកទៅ​បុកអោយម៉ត់ ទើបចាក់​ខ្ទឹមលីង​ចូល បុកអោយ​សព្វចូល​សាច់គ្នា​អោយ​បាន​មួយ​ចានចង្កឹះ។
  3. យកសរសៃគោលាងអោយស្អាត ហាន់ដុំៗតូច ប្រឡាក់ស្រាសា២វែក ទុកចោល ១ម៉ោង ទើបយកទៅស្ងោរអោយផុយ រួចស្រង់ចេញ​លាងទឹកអោយស្អាត។
  4. ហាន់សាច់គោដុំៗ រួចដាក់លាយសរសៃ​គោស្ងោរ យកទៅ​ប្រលាក់នឹងគ្រឿង​បុកខាងលើ លាយស្រាស២វែក និង​ម្រេចបុក កញ្ជ្រាវ​អោយសព្វ ទុកមួយ​អន្លើ ចំនួន ១ម៉ោង។
  5. កាត់ការុត និង ដំឡូងបារាំងដុំៗ ។
  6. កម្លោចស្ករត្នោតក្នុងឆ្នាំងមួយ អោយក្រហម រួចចាក់ទឹកត្រីចូល កូរអោយសព្វទើបចាក់សាច់គោចូល កូររំងាស់ ទាល់តែស្ងួតទឹក ទើបចាក់បន្លែចូល ថែមទឹកស្ងោររំងាស់ ទាល់​តែ​ផុយ​សាច់។
  7. ភ្លក្សថែមថយ តាមចំណូលចិត្ត។ បើចង់អោយកាន់​តែឈ្ងុយ ថែមសន្លឹកក្រូចសើចទៅក្នុងទឹកខ ហើយ​រំងាស់ជាមួយសាច់។
  8. បើទទួលទានជាមួយនំប៉័ង សូមរំងាស់អោយខាប់ បើទទួលទាន​ជាមួយគុយទាវ សូមថែមទឹកអោយ​រាវ ហើយថែមថយ​គ្រឿង​តាមចំណូលចិត្ត។
  9. ពេលដួស​ដាក់ចាន សូមរោយស្លឹកខ្ទឹម និង​ស្លឹកក្រូចសើច​ហាន់ជាសរសៃ​ឆ្មារបំផុត៕

របៀបធ្វើ ខសរសៃ និងសាច់គោ :: Cam Location

Loading...