របៀបធ្វើ ស៊ុបមីក្រៅឆ្នាំងដី

គ្រឿងផ្សំ
  • សាច់បន្ទះ៥បន្ទះ(សាច់សុទ្ធឬសាច់បីជាន់)
  • ស្ពៃក្តោប១០០ក្រាម
  • ខ្ទឹមស៣ឬ៤កំពឹស
  • ប្រេងខ្យងមួយស្លាបព្រាបាយ
  • អំបិលកន្លះស្លាព្រាកាហ្វេ
  • ប៊ីចេងកន្លះស្លាបព្រាកាហ្វេ
  • ស្ករសមួយស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់កន្លះស្លាព្រាកាហ្វេ
  • ផ្សិតស្រស់ ៥០ក្រាម
  • ខ្ញី ៥០ក្រាម
  • ទឹកធម្មតា ២៥០មីលីលីត្រ
  • មីមួយកញ្ចប់
  • ស្លឹកខ្ទឹម
វិធីធ្វើ
  1. ប្រើសាច់សុទ្ធមកលាងអោយបានស្អាត រួចទុកមួយអន្លើ អោយស្រក់ទឹក។​ ស្ពៃក្តោបអ្នកត្រូវហាន់អោយតូចៗ ដូចជាហាន់ស្ងោរ។ ផ្សិតអ្នកគួរប្រើផ្សិតដែកគោលស្រស់លាងទឹកអោយបានស្អាត។​ ខ្ញីអ្នកចិតសម្បកលាងទឹកអោយស្អាត រួចពុះជា២ ហាន់ជាបញ្ឆិតឬជាបណ្តោយទុកមួយអន្លើ។
  2. ខ្ទឹមចិញ្ច្រាំអោយម៉ត់ដាក់បំពងអោយឈ្ញុញ បន្ទាប់មកដាក់សាច់ដែលបានលាងទុកនោះចូល ត្រូវឆាត្រឡប់អោយសព្វសាច់ ចាំចាក់ប្រេងខ្យងចូលចំនួន១ស្លាព្រាបាយ រួចបន្ថែមអំបិលកន្លះស្លាព្រាកាហ្វេ ប៊ីចេងកន្លះស្លាព្រាកាហ្វេ ស្ករមួយស្លាព្រាកាហ្វេ ម្រេចកន្លះស្លាបព្រាកាហ្វេ។
  3. ដំណាក់កាលបន្ត អ្នកត្រូវបន្ថែមស្ពៃក្តោម ខ្ញី និង ផ្សិតឆាចូលគ្នាមួយស្រប៉ប រួចក៏ដួសដាក់ចានសិន​។​ បន្ថែមទឹកធម្មតាចំណុះកន្លះ២៥០មីលីលីត្រ (សមល្មម)ទុកអោយពុះ ទុកមួយអន្លើ។
  4. ដាក់ដាំទឹកអោយពុះផ្សេង រួចដាក់មីចូល រងចាំ៣នាទីបន្ទាប់មកស្រង់មីចេញទុកអោយស្រក់ទឹក។
  5. ដួសទឹកស៊ុបដាក់ក្នុងចានកន្លះចាន រួចយកមីចូលដាក់ ជាមួយសាច់ដែលដួសទុកហើយក៏រោយស្លឹកខ្ទឹមពីលើជាការស្រេច អ្នកអាចបន្ថែមស៊ុតមាន់ឬទាបានតាមចំណូលចិត្ត៕

របៀបធ្វើ ស៊ុបមីក្រៅឆ្នាំងដី :: Cam Location

Loading...