របៀបធ្វើ សម្លម្ជូរភ្នំពេញ

Loading...
គ្រឿង​ផ្សំ
  • ត្រីរ៉ស់​ ៤ ​ខាំ 
  • ប៉េងប៉ោះ​ ១ ​ផ្លែ​
  • ត្រឡាច​ កន្លះ​ផ្លែតូច​ 
  • ក្រអៅ​ឈូក ​២ ​ដើម ​
  • ម្នាស់​ ១ ​ចំ​ហៀង ​
  • ខ្ទឹមស​ ៥ ​គ្រាប់​
  • អំពិល​ទុំ ​១ ​កូនចាន​
  • ស្ករស​ ២ ​ស្លាប​ព្រាបាយ​
  • ម្សៅស៊ុប​ ១ ​ស្លាបព្រាបាយ​
  • ជីរ​សម្ល​ម្ជូរ​យួន​ (​ជី​រនាងវង​ ជីរណា​ ស្លឹកខ្ទឹម ​ម្អម)​
‪វិធី​ធ្វើ‬
  1. ត្រីហាន់​ជាកង់​​ៗ​ ប៉េងប៉ោះ​ហាន់ជា​ចំណិត​ ក្រអៅ​ឈូក​និងត្រឡាច​កាត់ជា​កង់​​ៗ ​ជីរសម្ល​ម្ជូរយួន ​ត្រូវហាន់​ឲ្យ​តូច​​ៗ ខ្ទឹមស ​ចិញ្រ្ចាំ ​ហើយបំពង ​អំពិល​ទុំជ្រុំ​យកទឹក​។​
  2. ដាំទឹក​ឲ្យពុះ​ បង់ត្រី​ ម្នាស់​ ប៉េងប៉ោះ ​ក្រអៅឈូក​ ត្រឡាច ​ទឹកត្រី ​ស្ករស​ ម្សៅស៊ុប​ទឹកអំពិល​ទុំ ​ពេលទឹក​ពុះដាក់ជីរ ​“​សម្លម្ជូរភ្នំពេញ​” ​ចូល ​ជាការស្រេច​៕​

របៀបធ្វើ សម្លម្ជូរភ្នំពេញ :: Cam Location

Loading...