របៀបធ្វើ បបរគ្រឿង

គ្រឿងផ្សំ
  • មាន់ ១ក្បាល ប្រហែល ១គីឡូកន្លះ
  • ថ្លើម ប៉េះដូង ឈាម (ជ្រូក) ១គីឡូ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • បង្គាគ្រាម ៣ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ៣ស្លាបព្រាបាយ
  • យាហឺ ៣បន្ទះ (តូចៗ) ហាន់តូចៗ
  • ឆៃប៉ូវប្រៃ ៤ចំនិត ហាន់ស្តើងៗ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • អង្ករ ៣កំប៉ុង
  • ទឹក ៨លីត្រ
របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់អំបិលបន្តិច រួចដាក់មាន់ចូល ស្ងោរយះពេល ២០នាទី ឬ រហូតដល់មាន់ឆ្អឹន។
  2. ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ឈាមជ្រូកចូល ស្ងោ ៥នាទី រួចយកទៅលាងជាមួយទឹកត្រជាក់អោយស្អាត រួចកាត់ជាដុំតូច ហើយដាក់ត្រាំក្នុងទឹកត្រជាក់។
  3. ពេលស្ងោមាន់បានប្រហែល ១០នាទីយើងដាក់ បង្គាគ្រាម យីហឺ និងឆៃប៉ូវចូល។
  4. ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ថ្លើម និងប៉េះដូងស្ញោអោយឆ្អឹន ប្រហែល ១០ទៅ១៥នាទី រួចហាន់ស្តើងៗ។
  5. ក្រោយរំងាស់ទឹកស៊ុបបាន ២០នាទី ឬមាន់ឆ្អឹនហើយ យើងស្រង់មាន់ចេញទុកអោយត្រជាក់ សឹមហែកជាបន្ទះៗតូចល្មម តាមចំនូលចិត្ត។
  6. លាងអង្ករ បីបួនទឹកអោយស្អាត រួចទុកអោយច្រោះទឹក។
  7. ដាំប្រេងឆា ១ស្លាបព្រាបាយអោយក្តៅ ដាក់ខ្ទឹមចូលឆាអោយក្រហមល្អ ដាក់អង្ករចូលឆាបីបួនត្រឡប់ សឹមដាក់ ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាប្រហែល ២ទៅ៣នាទី (ដាក់ទឹកស៊ុបចូលបន្តិច) រួចយកទៅចាក់ចូលក្នុងឆ្នាំងស៊ុប រំងាស់ប្រហែល១៥នាទី រួចដាក់ឈាម និងសាច់មាន់ចូលទុកអោយពុះ រួចបិទភ្លើង។ 
*** ពេលទទួលទាន ដួសបបរដាក់ចាន ដាក់សណ្តែកបណ្តុះបន្តិច ដាក់ថ្លើម និងប៉េះដូង ៤-៥ចំនិត ដាក់ស្លឹកជី ស្លឹកខ្ទឹម ក្រូចឆ្មា សៀងឆា ម្ទេសឆា ខ្ទឹមបំពង ជាការស្រេច៕
 
Ingredients
  • 1 free range chicken
  • Pork heart, liver, blood
  • 2 tbsp dish sauce
  • 1 tsp salt
  • 3 tbsp dried shrimp
  • 1 tbsp sugar
  • 3 tbsp chicken stalk mix
  • 3 small dried squid (Chop into slices)
  • 4 preserved radish (Slice into small slices)
  • 1 tbsp of minced garlic
  • 4 cups of jasmine rice
  • 8 L of chicken stalk
 
  1. Boil the stalk and add in the chicken, ¼ tsp of salt and boil for 20 minutes. 
  2. Boil a small pot of water add in 1 tsp of salt and then add in the blood, boil for 5 minutes. After you boil the blood pudding soak and rinse in cold water. 
  3. 10 minutes into boiling the chicken add in the squid radish and shrimp. 
  4. Add in 1 tsp of salt and boil the liver and heart for 10-15 minutes.
  5. After 20 minutes or until you poke the chicken and there is no blood, take it out. 
  6. Rinse the rice 3-4 times to get rid of powder. 
  7. In a large pan add in 1 tbsp of oil followed by 1 tbsp of minced garlic. Fry the rice and add in fish sauce salt sugar chicken mix fry for 2-3 minutes (ladle some chicken stalk to flavor the rice). After 2-3 minutes add the rice to the stock and boil for 15 minutes.
  8. Add in the blood pudding. Once the chicken has cooed, peel the meat into small pieces. Add the chicken to the stock. Once you add the chicken you are done.
 
++ Time to serve garnish with black pepper chilli paste soybean paste garlic mints leaves bean sprout.
 

របៀបធ្វើ បបរគ្រឿង :: Cam Location

Loading...