របៀបធ្វើ ទឹកស៊ុបឆ្អឹងគោ

Loading...
គ្រឿងផ្សំ
  • ឆ្អឹងគោជាប់សរសៃ ១គីឡូ
  • ខ្ទឹមក្រហម ៦-១០ដុំ
  • ខ្ទឹមបារាំង ១ដុំ (ហាន់ល្អិតៗ)
  • ស្ករ ១ខាំ
  • ទឹកត្រី ១កូនចានចង្កិះ
  • ទឹកប្រេងខ្យង ៤ស្លាបព្រាបាយ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១ស្លាបព្រាការហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
របៀបធ្វើ 
  1. បំពងខ្ទឹមក្រហម និងខ្ទឹមបារាំង ទាល់តែក្រហមក្រមៅ។ 
  2. ចាក់ស្ករ ទឹកត្រី ទឹកប្រេងខ្យង អំបិល ម្រេចបុក និងម្សៅស៊ុប ចូលកូរអោយសព្វ។ 
  3. លាងឆ្អឹងគោអោយស្អាត ដាក់ចូល កូរអោយសព្វគ្រឿងចូលគ្នា ទើបចាក់ទឹក ១លីត្រ រំងាស់ទាល់តែគោក ទើបចាក់២លីត្រ រំងាស់ឆ្អឹងទាល់តែផុយសរសៃ បើមិនផុយ ថែមទឹកទៀត(ពេលរំងាស់ កុំគ្របគម្របឆ្នាំង ដើម្បីរក្សាទឹកស៊ុប អោយនៅពណ៌ក្រហមថ្លា មិនល្អក់ បើសិនជាល្អក់ នឹងឆាប់ផ្អូម) ។ 
  4. នៅពេលពុះផុយសរសៃជាប់ឆ្អឹងគោហើយ យើងអាចលើកទុកអោយត្រជាក់ ទើបគ្របទុក មួយយប់ ព្រឹកឡើង សឹមថែមទឹករំងាស់បន្ថែម រហូតឆ្អឹងគោ ចេញជាតិឆ្ងាញ់ ទើបភ្លក្សសាបប្រៃថែមថយ តាមចំណូលចិត្ត។ 
  5. នៅពេលបរិភោគ សូមដាំទឹកមួយឆ្នាំង ស្រុសគុយទាវ ឬ មីដាក់ចាន ហើយ សឹមដួសទឹកស៊ុបដាក់ចូល។ 
  6. បើចង់ឆ្ងាញ់ អាចថែមសាច់ស្រស់ និង ប្រហិតសាច់គោថែមទៀត។ 
  7. ពេលទទួលទាន សូមថែម ស្លឹកខ្ទឹមហាន់ ជីរវ៉ាន់ស៊ុយ ជីរបន្លា និង គ្រឿងគ្រៅដទៃទៀត តាមចំណូលចិត្ត ដូចជា សាលាដ សណ្តែកបណ្តុះ ខ្ទឹមសបំពង ម្រេចបុក ទឹកម្ទេស ទឹកសៀងហួយស៊ិន ជាដើម។

របៀបធ្វើ ទឹកស៊ុបឆ្អឹងគោ :: Cam Location

Loading...
Loading...