របៀបធ្វើ សៀវម៉ៃ

គ្រឿងផ្សំ
  • បង្គាស្រស់ ៣ខាំ ហាន់ជាគ្រាប់ៗ
  • មឹកបំពង់ ៣ខាំ ហាន់ជាគ្រាប់ៗ
  • សាច់ជ្រូក ចិញ្រ្ចាំ ៣ខាំ
  • ផ្សិតខ្មៅ (ផ្សិតតុងកូវ) ២ខាំ កាត់ដើមវាចេញ យកតែក្បាល
  • ការ៉ុត ១ខាំ ហាន់ជាគ្រាប់ៗ
  • ទំពាំងកំប៉ុង ១ខាំ ហាន់ជាគ្រាប់ៗ
  • ខ្ញីចិញ្រ្ចាំ កន្លះខាំ
  • ស្លឹកខ្ទឹមកាត់ខ្លីៗ
  • អំបិល ១ចុងស្លាបព្រាកាហ្វេ
  • ម្រេចម៉ដ្ធ ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
  • ម្សៅឆា ២ស្លាបព្រាបាយ
  • សម្បកគាវព៌ណលឿង
  • ប្រេងឆា
របៀបធ្វើ 
  1. ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារ មឹក ផ្សិតខ្មៅ ការ៉ុត និងទំពាំង ប្រហែលជា ២នាទី សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានជាមួយ សាច់ជ្រូក ខ្ញី និង ស្លឹកខ្ទឹម ។
  2. ផ្សំរស់ជាតិដោយ អំបិល ស្ករ ម្រេច ម្សៅស៊ុប ប្រេងខ្យង ប្រេងល្ងរ និងម្សៅឆាច្របល់ចូលគ្នាអោយសព្វ រួចយកសម្បកគាវមកខ្ចប់។
  3. យកស្លឹកចេក ឬក្រដាសទ្រាប់នំ លាបប្រេងឆាបន្តិច តំរៀបលើចានចំហុយ រួចយកសៀវម៉ៃតំរៀបពីលើ។
  4. ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ៃចំហុយរហូតដល់ឆ្អិន ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត។

របៀបធ្វើ សៀវម៉ៃ :: Cam Location

Loading...