របៀបធ្វើ ស៊ុបផ្សិតស្រស់ខ្ទឹមបារាំង

គ្រឿងផ្សំ
  • ផ្សិតចិនស្រស់ ៣០០ក្រាមហាន់តូចៗ
  • ខ្ទឹមបារាំង ១មើមហាន់តូចៗ
  • ប័រ ១ស្លាបព្រាបាយ
  • ទឹកស៊ុបមាន់ ៨០០មីលីលីត្រ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ម្រេច បន្តិច
វិធីធ្វើ
  1. ដំបូង​យក​ខ្ទះ​ដាក់​លើ​ភ្លើង​ឱ្យ​ក្តៅ រួច​ដាក់​ប័រ​ចូល​ បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង ​និង​ផ្សិត​ចូល​​ឆា​មួយ​​ភ្លេត​ឱ្យ​បន្លែ​ស្រពាប់​សិន។
  2. បន្ទាប់​ពី​បន្លែ​ស្រពាប់​ហើយ​ យក​ទឹក​ស៊ុប​ដាក់​ចូល​ រួច​ហើយ​រំងាស់​វា​ទុក​ប្រហែល​ជា​ ២០-២៥នាទី​ ប្រើភ្លើងតិចៗ។
  3. ជាចុង​ក្រោយ​ដាក់​អំបិល​ចូល​ជា​មួយ​ និង​ម្រេច​ រួច​សាក​ភ្លក្ស​មើល​​ទៅ​តាម​ការ​ចូល​ចិត្ត​ជា​ការ​ស្រេច៕

របៀបធ្វើ ស៊ុបផ្សិតស្រស់ខ្ទឹមបារាំង :: Cam Location

Loading...