របៀបធ្វើ នំបញ្ចុក ទឹកញំា

Loading...
គ្រឿងផ្សំ 
  • នំបញ្ចុក ១ គ.ក្រ 
  • សាច់ជ្រូក ហាន់ចំណិត៤ជ្រុង ៤ ស្លាបព្រាបាយ 
  • ស្បែកជ្រូកស្ងោរឆ្អិន ហាន់ជាសរសៃ ៣ ស្លាបព្រាបាយ 
  • បង្គាក្រៀម ១ ស្លាបព្រាបាយ 
  • គល់ស្លឹកគ្រៃ ហាន់ ១ ស្លាបព្រាបាយ 
  • ទឹកត្រី ២ ស្លាបព្រាបាយ 
  • ស្ករត្នោត ១/២ ស្លាបព្រាបាយ 
  • ខ្ទឹមស ៥ កំពឹស 
  • ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ 
  • ម្ទេស ៥ គ្រាប់ 
  • ក្បាលខ្ទិះដូង ១ ចានចង្កឹះ 
  • ម្ទេសម៉ដ្ឋ តាមចូលចិត្ត 
  • ប៊ីចេងអាជីណូម៉ូតូ ឬម្សៅស៊ុបរ៉តឌឺ បន្តិចបន្តួច 
  • បន្លែផ្សេងៗ មានត្រសក់ ត្រយូងចេក ត្រកួន, ព្រលឹត, ផ្កាស្នា,ល្ហុង ហាន់ ឬ កោសជាសរសៃ
  • រួមជាមួយផ្លែឈើរសជាតិជូរផ្សេងៗ ដូចជាស្វាយខ្ទី, ម្នាស់, ម្កាក់ ហាន់ជាដុំ ៤ជ្រុងតូចៗ។
វិធីធ្វើ
  1. ដំបូង ធ្វើទឹកញាំ ដោយបុកខ្ទឹម ម្ទេស លាយជាមួយទឹកត្រី ស្ករត្នោត ប៊ីចេង អាជីណូម៉ូតូ ឬម្សៅស៊ុបរ៉តឌី ក្រូចឆ្មារ ភ្លក្សរសជាតិ។ 
  2. រួចយក ដូងទុំកោសមកពូតជាក្បាលខ្ទិះ ១ចានចង្កឹះ ទុកលាយជាមួយទឹកញាំ ឬយកមកលាយជាមួយទឹកញាំ ដែលបានត្រៀមរួច ជាការស្រេច៕

របៀបធ្វើ នំបញ្ចុក ទឹកញំា :: Cam Location

Loading...