របៀបធ្វើ ស្ងោឆ្អឹងជ្រូកជាមួយត្រាវ

Loading...
គ្រឿងផ្សំ
  • ឆ្អឹងជំនីជ្រូក ៥ខាំ (កាត់ជាដុំៗ រួចដាំទឹកអោយពុះស្រុះ ប្រហែល ២នាទី)
  • ត្រាវ ១គីឡូ (ចិតជាដុំៗ តូចល្មម)
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ ២ស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាកាហ្វេ
របៀបធ្វើ
  1. ដាំឆ្នាំងអោយក្តៅ ដាក់ប្រងឆា និងខ្ទឹមចូលឆាអោយឡើងពណ៌ក្រហម រួចដាក់សាច់ចូលឆាអោយឈ្ងុយ សឹមដាក់អំបិល ស្ករ ម្សៅស៊ុបចូលឆាអោយសព្វ ប្រហែល៥នាទី។
  2. ដាក់ទឹកស៊ុបមាន់ ឬទឹកក្តៅចូលរំងាស់ប្រហែល ២០នាទី សឹមដាក់ត្រាវចូលរំងាស់ប្រហែល ១០នាទីទៀត ភ្លក្សរសជាតិតាមការចូលចិត្ត រួចរោយស្លឹកខ្ទឹម និងម្រេចពីលើជាការស្រេច៕
Taro Soup with Pork ribs
 
Ingredients 
  • 1/2 of a large taro or one small taro (cut into small chunks) 
  • 1 tsp salt
  • 1 tsp black pepper
  • 1 tsp of sugar 
  • 1 tbsp of chicken stalk mix
  • 2 Steams of green onion 
  • 1 lb of pork short-ribs
  • 1 tbsp of oil 
  • 1 tsp of minced garlic 
Direstions 
  1. Have a small pot of boiling water and add in the short ribs to cook; no more than half way, then drain the meat 
  2. In another pot add in oil and minced garlic, fry until slightly golden brown. add in the short ribs, salt, sugar, chicken mix and then fry until the meat is fully seasoned 
  3. Add in about 4-5 cups of water or chicken stalk (preferably) then let it simmer on medium heat for 20 minutes 
  4. After 20 mins add in the taro chunks and then let it simmer for 10 minutes
  5. Then you can add in your green onion and black pepper

របៀបធ្វើ ស្ងោឆ្អឹងជ្រូកជាមួយត្រាវ :: Cam Location

Loading...
Loading...