របៀបធ្វើ ស៊ុបពោត

Loading...
គ្រឿងផ្សំ
  • ពោតខ្ចី ៦ផ្លែ (ចិតយកតែសាច់)
  • សាច់មាន់ ១គីឡូ 
  • ផ្សិតក្រៀម កន្លះខាំ 
  • ពងមាន់ ៤គ្រាប់ (គោះហើយវាយអោយសព្វ)
  • ខ្ទឹមបារាំង ១ដុំ
  •  ខ្ញី ១ខាំ (ចិតជាចំណិតស្តើងៗ)
  • ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម (ហាន់ល្អិតៗ)
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ទឹក ១លីត្រកន្លះ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ 
  • ស្ករ ១ស្លាបព្រាបាយ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ម្សៅឆា ៤ស្លាបព្រាបាយ 
  • អំបិលបន្តិច 
របៀបធ្វើ
  • ដាំទឹកអោយពុះ ដាក់អំបិលបន្តិច និងមាន់ស្ងោរអោយផុយសាច់ រួចយកមកបេះជាសរសៃល្អិតៗ។
  •  ផ្សិតក្រៀម ដាក់ត្រាំទឹកក្ដៅហើយលាងទឹកអោយស្អាតយកមកហាន់ជាសរសៃតូចៗ។
  • លាយម្សៅឆាជាមួយទឹកកន្លះចានចង្កឹះ កូអោយរលាយ។
  • ដាំទឹកស្ងោរមាន់អោយពុះ ដាក់ខ្ញី ខ្ទឹមបារាំង (ដាក់ទាំងមូល) ផ្សិត និងសាច់មាន់ចូលរំងាស់ ១០នាទី សឹមដាក់ពោត រំងាស់១៥នាទីទៀត ផ្សំរស់ជាតិដោយ ម្សៅស៊ុប ស្ករ ម្រេច កូរអោយសព្វ សឹមដាក់ពង់មាន់ចូល (កូរបណ្តើ ដាក់បណ្តើ) ទុកអោយពុះសឹមដាក់ម្សៅឆាចូល កូរអោយសព្វភ្លក្សរសជាតិតាមចំនូលចិត្ត។
  • ពេលញាំ បន្ថែមជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ម្រេចបន្តិច ជាការស្រេច៕

របៀបធ្វើ ស៊ុបពោត :: Cam Location

Loading...
Loading...