របៀបធ្វើ សម្លរម្ជូគ្រឿងសាច់គោ

Loading...
គ្រឿងផ្សំ
  • សាច់គោ (សាច់យាវជាប់ខ្លាញ់) ១គីឡូកន្លះ
  • ពោះគោ ធ្វើស្អាត ៥ខាំ
  • ម្ទេសដៃនាងខ្ចី ៣ខាំ
  • ត្រកួនទឹក ៥ខាំ
  • ស្លឹកកទ្រ្ទាប់  អាំងអោយស្រួយច្របាច់អោយម៉ត់
  • គ្រឿងបុក ៣ខាំ
  • អំពិលម៉ត់ ៣ស្លាបព្រាបាយ
  • ប្រហុក ចិញ្រ្ចាំអោយម៉ត់ ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្ករ ២ស្លាបព្រាបាយ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ
របៀបធ្វើ 
  1. ហាន់សាច់ជាដុំតូចល្មម (មិនធំពេក មិនតូចពេក)។
  2. ត្រកួនប៉េះស្លឹកផ្សេង ដើមផ្សេង រួចកាត់ដើមប្រវែង១ថ្នាំងដៃ និងច្របាច់អោយបែកដើម ដាក់ត្រាំទឹកទុកមួយអន្លើរ។
  3. ដាក់សាច់ក្នុងឆ្នាំង ដាក់គ្រឿងបុក អំពិល ទឹកត្រី ស្ករ ម្សៅស៊ុប អំបិល និងប្រហុកច្របល់អោយសព្វចូលគ្នាល្អ គ្រប់ទុក៥នាទីសិន សឹមបើកភ្លើង។
  4. ឆាសាច់អោយរីងទឹក (ចេញពីសាច់) ប្រហែល១០នាទី រួចដាក់ពោះគោចូលកូអោយសព្វ គ្របទុកចោលប្រហែល ១០ទៅ២០នាទី (អោយរីងទឹក)។
  5. បន្ទាប់មកដាក់ ទឹកចូលទុកមួយពុះ រួចដាក់ម្ទេសចូល ទុកប្រហែល ២០នាទី ឬរហូតដល់សាច់ផុយ (មិនបាច់គ្របគំរបទេ) ។
  6. ដាក់ដើមត្រកួនចូលទុកអោយពុះ រួចដាក់ស្លឹកចូលទុកអោយពុះម្តងទៀត សឹមដាក់ស្លឹកកទ្រ្ទាប់  ចូលជាការស្រេច៕

របៀបធ្វើ សម្លរម្ជូគ្រឿងសាច់គោ :: Cam Location

Loading...