របៀបធ្វើ ស្ងោរមឹកឆៃថាវ

គ្រឿងផ្សំ
  • មឹុកបំពង់
  • សាច់ជ្រូក
  • បង្គាក្រៀម
  • ឆៃថាវ កាត់ដុំៗ
  • ខ្ទឹមសចិញ្រាំឱ្យម៉ត់
  • ស្ករស ម្សៅស៊ុប ម្រេច អំបិល
  • ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ
វិធីធ្វើ
  1. យកមឹុកមកធ្វើ​ឱ្យស្អាត ដក​ក្បាល​ចេញ (ភ្នែក​មឹក​ត្រូវ​ខ្វេះ​ចេញ​ ដើម្បី​កុំ​ឱ្យ​បែក​ចេញ​ពណ៌​ខ្មៅ) ខ្លួន​មឹក​យក​មក​ឆូត​បន្តិច​ ហើយ​ក្បាល​មឹក​ យក​មក​ចិញ្ចាំ​ចូលគ្នា​ជាមួយ​សាច់​ជ្រូក​ឱ្យ​ម៉ត់។
  2. យក​សាច់​ដែល​ចិញ្រាំ​ចូលគ្នា​ម៉ត់​ហើយ មក​លាយ​គ្រឿង ស្ករស​ ម្សៅស៊ុប​ អំបិល​ ម្រេច​ បង្គាក្រៀម​ និង​ ខ្ទឹមស​ចិញ្ច្រាំ​ រួច​ច្របល់​ចូល​គ្នា​ឱ្យសព្វ​ល្អចូល​ជាតិ។
  3. បន្ទាប់មក យកវាមក​ញាត់​ក្នុងមឹក រហូត​ទាល់​តែអស់។
  4. ដាក់ដាំទឹកទុកឱ្យពុះ រួចដាក់​មឹុកចូល ស្ករស​ អំបិល​ ម្សៅស៊ុប​ ម្រេច​ និង​ បង្គា​ក្រៀម​ រួចទុក​ឱ្យ​ពុះម្ដង​ទៀត​ សាក​ភ្លក់​មើល​ឱ្យល្មម​តាម​ការ​ចូលចិត្ត​ ហើយ​ដាក់​ឆៃ​ថាវ​ចូល​ទុក​ឱ្យ​ឆ្អិន​ ហើយ​លើក​ចេញ​ ទើប​ដាក់​ស្លឹក​ខ្ទឹម​ និង​ជី​វ៉ាន់ស៊ុយ​ចូល​រួច​ជា​ការស្រេច៕

របៀបធ្វើ ស្ងោរមឹកឆៃថាវ :: Cam Location

Loading...