របៀបធ្វើ ស៊ុបប្រហិតស្ពៃបូកគោ

Loading...
គ្រឿងផ្សំ
  • ប្រហិតសាច់គោ ៤០០ក្រាម
  • ស្ពៃបូកគោ ២០០ក្រាម ចិតជាបន្ទះ
  • ការ៉ុត ១មើម ចិតដុំៗ
  • សាច់ជ្រូក ៣០០ក្រាម ហាន់​ដុំៗ
  • ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ ១-២ស្លាបព្រាបាយ
  • ដុំស៊ុបខ្នរ ១ដុំ
  • ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​ឈ្ងុយ​ បន្ទាប់​មក​​ដាក់​​សាច់​ជ្រូក​​ចូល​​ឆា​​ឲ្យ​​សាច់​​រាង​​ឆ្អិន​បន្តិច។
  2. បន្ទាប់​មក​ទៀត​ដាក់​អំបិល,ម្សៅស៊ុបមាន់, ទឹក​ស៊ីអ៊ីវ និងស្ករស​ឆា​ចូល​​គ្នា​ឲ្យ​សព្វ​ទុក​វា ២-៣នាទី។
  3. បន្ទាប់ពី ២-៣ នាទីក្រោយ​មក​ចាក់​ទឹក​ចូល​រួច​ហើយ​ទុក​ឲ្យ​ពុះ​ដាក់ ដុំ​ស៊ុប​ខ្នរ​ ​ប្រហិត​សាច់​គោ​ ​​និង​ការ៉ុតចូល​ទុក​ឲ្យ​ពុះ។
  4. ដាក់​ស្ពៃ​បូកគោ​ចូល​ ទុក​ឲ្យ​ពុះ​ម្តង​ទៀត​មើល​ទៅ​បន្លែ​ឆ្អិន​ហើយ​ ជា​ការ​ស្រេច ពេល​ញាំ​ដាក់​ស្លឹក​ខ្ទឹម​ពីលើ​ចូលទៅ​អាច​ញាំ​បាន​ហើយ៕​

របៀបធ្វើ ស៊ុបប្រហិតស្ពៃបូកគោ :: Cam Location

Loading...