របៀបធ្វើ ស៊ុបដំឡូងបារាំងសាច់មាន់

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ២៥០ក្រាមកាត់​ដុំៗ 
  • ដំឡូងបារាំង ២មើមចិត​ដុំៗ
  • ខ្ទឹមក្រហម ១ដុំចិត
  • ខ្ទឹមស ២កំពឹសចិត
  • ខ្ញី ២ចំណិត
  • សៀងឆា ១ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ប្រេងឆា ២ស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូង​យក​ខ្ទឹមស និងខ្ទឹមក្រហមដាក់​ក្នុង​ត្បាល់​បុក​ចូលគ្នាឱ្យម៉ដ្ឋ​ល្មម​រួចហើយ​ដួស​ចេញ​បុក​ខ្ញី​ម្តង។
  2. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង​ទុក​ឱ្យក្តៅ​ដាក់​ខ្ទឹមស និង​ខ្ទឹម​ក្រហម​ឆា​​បន្តិច​​បន្ទាប់​មកទើប​ដាក់​​សៀងឆា​​​និង​​ខ្ញី​។
  3. ឆា​ចូល​គ្នា​រួច​ហើយ​ដាក់​សាច់​មាន់​ឆា​ច្របល់​ចូល​គ្នា​ទុក​មួយ​សន្ទុះ​ ចាក់​ទឹកថែម​អំបិល​បន្តិច​​ជា​មួយ​​នឹង​​​ដំ​ឡូង​ចូល​​​​រួច​​ហើយ​ទុក​​ឱ្យឆ្អិន​​ជាការ​​ស្រេច៕

របៀបធ្វើ ស៊ុបដំឡូងបារាំងសាច់មាន់ :: Cam Location

Loading...
Loading...