របៀបធ្វើ គោឡើងភ្នំ

គ្រឿងផ្សំ
  • សាច់គោ (យកសាច់សុទ្ធ)
  • ពងទា
  • ប័រ (បើចូលចិត្តអ្នកអាចប្រើប្រេងសណ្តែក ឬខ្លាញ់ជ្រូកជំនួសវិញក៏បាន)
  • ស្ពៃបូកគោ, ការ៉ុត, ប៉េងបោះ, ត្រកួន, ដំឡូងបារាំង...
គ្រឿងផ្សំទឹកប្រហុក
  • គល់ស្លឹកគ្រៃ
  • សណ្តែកដី
  • ក្រូចឆ្មា
  • ស្ករស
  • ប៊ីចេង
  • ប្រហុក
  • ម្ទេសទុំ
វិធីធ្វើ​ទឹកប្រហុក
  1. ហាន់គល់ស្លឹកគ្រៃ​ស្តើងៗ​ដាច់ក្នុង​ចាន បន្ទាប់មកយក​អំបិល​ម៉ត់ទៅ​ច្របាច់​ដើម្បី​អោយ​គល់ស្លឹក​គ្រៃទន់ល្អ។ 
  2. បុកសណ្តែកដី (កុំអោយម៉ត់) ដាក់ចូល​ក្នុងចាន​គល់ស្លឹកគ្រៃ បន្ទាប់​មកដាក់ ស្ករស ប៊ីចេង និង ម្ទេសទុំ (ហាន់ជា​ចំណិតៗ) ចូល ហើយ​កូរអោយវា​ចូលគ្នា
  3. ដាំទឹក​អោយពុះយក​ប្រហុកដាច់​ចូលក្នុង​ទឹកកូរអោយវា​បែកសាច់ រួចយក​ទឹកនោះ​ទៅចាក់ចូល​ក្នុង​ចានគល់ស្លឹក​គ្រៃ កូរអោយ​សព្វ ភ្លក់​មើលថា ល្មម ឬនៅ បើមិនល្មម​យើង​អាច​ដាក់គ្រឿង​តាម​ចំណូលចិត្ត។
  4. ជាចុងក្រោយ​ច្របាច់ក្រូចឆ្មា​ដាក់​ជាការស្រេច។
រៀបធ្វើ
  1. យកសាច់គោហាត់ជាចំនិតៗស្តើងៗ យកដាក់ចានហើយដាក់ពង់ទាចូលទុកមួយកន្លែង។
  2. កម្តៅឆ្នាំងអោយក្តៅ ហើយដាក់ប័រ បន្ទាប់​មកដាក់សាច់​គោ(ពងទាត្រូវវាយ​បញ្ចូល​ជាមួយ​សាច់គោ) និង​បន្លែជា​កាស្រេច។
* បញ្ចាក់បើមិនចូលចិត្ត​ទឹកប្រហុក អ្នកអា​ចប្រើទឹកត្រី​កោះកុង​ជំនួស​ក៏បានដែរ៕

របៀបធ្វើ គោឡើងភ្នំ :: Cam Location

Loading...