របៀបធ្វើ ស្ងោម្រះ

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូក ចិញ្ច្រាំអោយម៉ត់
  • បង្គាបកអោយស្អាត ( យកបង្គាតូចៗល្មម )
  • បង្គាក្រៀម
  • ម្រះ កាត់ជាកង់ រួចយកស្នូលគ្រាប់ចេញ 
  • ខ្ទឹមសចិញ្ច្រាំអោយម៉ត់
  • ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច 
  • ស្លឹកខ្ទឹម ស្លឹកជីវាន់ស៊ុយ 
វិធីធ្វើ
  1. យកសាច់ដែលចិញ្ច្រាំហើយមកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច ខ្ទឹមសចិញ្ច្រាំ បង្គាក្រៀម និង បង្គា ( បើបង្គាវែងពេក អាចកាត់ជាដុំៗ ដើម្បីងាយស្រួលញាត់ចូលក្នុងម្រះ ) រួចច្របល់អោយចូលជាតិ។
  2. បន្ទាប់មកយកម្រះ ដែលយើងបានឆ្កិះយកគ្រាប់ហើយ មកញាត់សាច់ដែលយើងលាយគ្រឿងហើយដាក់ចូល ( បើបងប្អូនមិនចូលចិត្តល្វីងពេក អាចយកម្រះទៅស្រុះចេញហើយ ចាំយកមកញាត់សាច់ក៌បាន ) 
  3. ដាក់ដាំទឹកអោយពុះ រួចដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប ទើបដាក់ម្រះចូល ទុកអោយពុះម្ដងទៀត រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត ។
  4. ទុកអោយឆ្អិនសាច់ល្អហើយ ទើបលើកចេញ ដាក់ស្លឹកខ្ទឹម និង ជីវ៉ាន់ស៊ុយចូល រួចជាការស្រេច ។

របៀបធ្វើ ស្ងោម្រះ :: Cam Location

Loading...