របៀបធ្វើ ឆាតៅហ៊ូជូអែម

គ្រឿងផ្សំ
  • តៅហ៊ូ កាត់ជាដុំតូចល្មម
  • ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករត្នោត ម្រេច អំពិលទុំ
  • ម្ទេសហាន់ល្អិតៗ ស្លឹកខ្ទឹម
  • ខ្ទឹមសចិញ្ចាំអោយម៉ត់
វិធីធ្វើ
  1. យកចានស្អាតមួយមកច្របាច់យកតែទឹកអំពិលទុំ ( យកគ្រាប់អំពិលចេញ ដើម្បីងាយស្រួលញាំុ ) រួចយកទឹកអំពិលទុំមកដាក់ ម្សៅស៊ុប ស្ករត្នោត ទឹកប្រេងខ្ចង និង ម្រេច កូរចូលគ្នាអោយរលាយអស់ ទុកមួយអន្លើរ។
  2. ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមស បំពងអោយឈ្ងុយ ហើយដាក់ទឹកអំពិលទុំដែលលាយគ្រឿងហើយចូលទុកអោយពុះ ភ្លក់មើលអោយល្មម រួចដាក់តៅហ៊ូចូល ច្របល់ចុះឡើងអោយសព្វចូលជាតិ ថែមទឹកបន្តិច ទុកអោយពុះម្ដងទៀត ភ្លក់មើលអោយល្មម បើត្រូវម៉ាត់ហើយ ដាក់ម្ទេសចូល ទុកអោយតៅហ៊ូឆ្អិនសព្វហើយ ទើបដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច ។ 

របៀបធ្វើ ឆាតៅហ៊ូជូអែម :: Cam Location

Loading...