របៀបធ្វើ ខបង្កង

Loading...
គ្រឿងផ្សំ
  • បង្កង 
  • ប្រេងឆា 
  • ខ្ទឹមស ចិញ្រាំអោយម៉ត់
  • អំបិល ទឹកត្រី ទឹកស៊ីអ៊ុីវ ម្សៅស៊ុប ស្ករត្នោត ម្រេច 
វិធីធ្វើ 
  1. ដំបូងត្រូវយកបង្កងទៅបកសម្បកឲ្យស្អាត កាត់ពុកមាត់ និងដង្កៀបចេញ ប៉ុន្តែកុំកាត់ក្បាលឲ្យសោះ ព្រោះខួររបស់វាពិតជាគន្លឹះនៃឲ្យរសជាតិខឆ្ងាញ់។
  2. បង្កងដែលបករួចត្រូវប្រឡាក់អំបិល ឲ្យរឹងសាច់ ចំណែកខួរត្រូវឆ្កឹះដាក់ចានទុកដោយឡែកពីគ្នា។
  3. បន្ទាប់មកទៀតត្រូវយកខ្ទឹមសចិញ្ច្រាំបំពងប្រេងឆាឲ្យឡើងក្រហមឈ្ងុយ រួចដួសដាក់ចាន។
  4. បន្ទាប់មកត្រូវដាក់បង្កងចៀនក្នុងខ្ទះឲ្យឆ្អិនឡើងពណ៌ក្រហមព្រឿងៗ ហើយដួសដាក់ចានទុកមួយអន្លើ។
  5. ដាក់ខ្ទះទុកអោយក្ដៅ រួចដាក់ខួរបង្កង ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករត្នោត ម្សៅស៊ុប ម្រេច បង្កង និងទឹកបន្តិចចូល ហើយកូរឲ្យស្មើសាច់ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ។
  6. រំងាស់ទុកអោយចូលចូលជាតិ សឹមដួសដាក់ចានដែលត្រូវទទួលទាន និង ដាក់ខ្ទឹមសបំពងរោយពីលើ រួចជាការស្រេច ។

របៀបធ្វើ ខបង្កង :: Cam Location

Loading...
Loading...