‪របៀបធ្វើ ស៊ុបពងទាកូន

‎គ្រឿងផ្សំ‬‬
  • ពងទាកូន ១០ គ្រាប់
  • ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
  • ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
  • គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម
  • ស្លឹកក្រូច ៤ សន្លឹក
  • ខ្ទឹមស ៤ កំពិស ដំអោយបែក
  • រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
  • ស្ករ ២ស្លាបព្រាបាយ - អំបិល ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
  • ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន) 
  • ទឹកត្រី ១ស្លាបព្រាបាយ 
  • ទឹកដោះគោឆៅ ១ កុំប៉ុង
  • ទឹក ២-៣ លីត្រ
  • បន្លែ តាមចំណូលចិត្ត
  • សាច់ តាមចំណូលចិត្ត
‪‎របៀបធ្វើ‬‬
  1. ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក។
  2. យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។
  3. ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។
  4. ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច៕
* ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា ដាក់បន្លែនឹងសាច់តាមចំនូលចិត្ត។
 

‪របៀបធ្វើ ស៊ុបពងទាកូន :: Cam Location

Loading...