របៀបធ្វើ សម្លប្រហើនំបញ្ចុក (សម្លខ្មែរ)

គ្រឿងផ្សំ‬
  • ត្រី (ស្តោ ផ្ទក់ ឬ តាមចំនូលចិត្ត) កន្លះគីឡូក្រាម 
  • ប្រហុក ១ ស្លាបព្រាបាយ
  • ខ្ទឹមស ១០-១៥ កំពឹស
  • ខ្ជាយ ១០-១៥ ដុំ
  • ស្លឹកគ្រៃ ១សន្លឹក (ចងជាដុំ ញីអោយទក់)
  • ទឹក ១លីត្រ
  • រមៀត បន្តិច (អត់ក៏បាន)
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
‪របៀបធ្វើ‬
  1. ដាំទឹកអោយពុះ ដាក់អំបិល និងត្រីស្ងោអោយឆ្អឹន រួចស្រង់ត្រីចេញ និងបិទភ្លើង។
  2. បុកខ្ជាយ ខ្ទឹម និងរមៀតអោយម៉ត់ រួចបេះសាច់ត្រីបុកជាមួយគ្នាអោយម៉ត់។
  3. បើកភ្លើង ទុកអោយទឹកពុះ ជ្រុំប្រហុកដាក់ ដាក់ស្លឹកគ្រៃ ទឹកត្រី ម្សៅស៊ុប និងសាច់ត្រីចូលទុកអោយពុះភ្លក្សរសជាតិ តាមចំនូលចិត្តជាការស្រេច៕
*** ដាក់បន្លែចូលចាន ដាក់នំបញ្ចប់ ស្រោចទឹកសម្លពីលើ ញិចម្ទេសហឹលៗ 
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ សម្លប្រហើនំបញ្ចុក (សម្លខ្មែរ) :: Cam Location

Loading...