របៀបធ្វើ ដូងចំហុយ

Loading...
គ្រឿងផ្សំ‬
  • ដូងខ្ចី ២ផ្លែ
  • ពងមាន់ ៣
  • ទឹកដូង ១ចានចង្កឹះកន្លះ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេកន្លះ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេកន្លះ
  • សាច់ដូង ១ចានចង្កឹះ
  • បង្គារ ៦ បកអោយស្អាត ពុះជាពីរ
  • ស្លឹកខ្ទឹម ១ស្លាបព្រាបាយ ហាន់ខ្លីៗ
‪‎របៀបធ្វើ‬
  1. ដូងសោកសំបកអោយស្អាត កាត់ផ្នែកក្បាលចេញ (ដូចរូប) ស្កឹះយកសាច់ទុកមួយអន្លើ សម្បកទុកមួយអន្លើ។
  2. គោះពងមាន់ដាក់ចានទឹកដូង វាយអោយម៉ត់ល្អ រូចដាក់ម្សៅស៊ុប និងទឹកស៊ីអ៊ីវ កូរអោយរលាយចូលគ្នាសព្វល្អ រួចសម្រក់យកតែទឹក (ដូចរូប)។
  3. យកសាច់ដូងរៀបដាក់ក្នុងសំបកដូង រូចចាក់ពងមាន់ដែរ លាយរួច ចូល (កុំដាក់ពេញ) រួចគ្របអោយជិត រួចដាក់ចំហុយពេលទឹកកំពង់ពុះ ប្រហែលជា ២០នាទី សឹមដាក់ បង្គារ និងស្លឹកខ្ទឹមចូរ ចំហុយ ២ទៅ៣នាទី ទៀតជាការស្រេច៕

របៀបធ្វើ ដូងចំហុយ

របៀបធ្វើ ដូងចំហុយ

របៀបធ្វើ ដូងចំហុយ

របៀបធ្វើ ដូងចំហុយ

របៀបធ្វើ ដូងចំហុយ :: Cam Location

Loading...
Loading...