របៀបធ្វើ ខួរជ្រូកចំហុយស្ពៃបូកគោ

គ្រឿងផ្សំ‬
  • ខួរជ្រូក 2 ដុំ
  • គល់ស្លឹកគ្រៃ 20g
  • ខ្ទឹមស 10g
  • ស្ពៃបូកគោ 200g
  • ស្លឹកក្រូចសើច 1 សន្លឹក
  • ម្រេចម៉ត់ 1 ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង 1ស្លាបព្រាបាយ
  • អំបិល 1 ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ ¼ ស្លាបព្រាកាហ្វេ
  • ទឹកធម្មតា 30ml
  • ទឹកក្រូចឆ្មា 10ml
‪‎របៀបធ្វើ‬
  1. គល់ស្លឹកគ្រៃដំបន្តិច ហើយកាត់ជាពីរ ស្លឹកក្រូចហែកជាបន្ទះធំៗ ទើបរៀបដាក់ចូលក្នុងឆ្នាំង។
  2. ស្ពៃកាត់ប្រហែល 5cm ហើយយកគល់ស្ពៃរៀបពីលើគល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច។
  3. ខួរជ្រូកយកស្រទាប់ខាងក្រៅចេញ និងលាងទឹកហើយប្រឡាក់ជា មួយនឹងប្រេងខ្យង អំបិល ម្សៅស៊ុបមាន់ និងទឹកឲ្យសព្វ។
  4. ចាក់ខួរជ្រូកពីលើស្ពៃដោយដាក់ម្រេច និងខ្ទឹមសពីលើ។
  5. យកសន្លឹកស្ពៃរៀបដាក់បន្ថែមពីលើ ហើយបិទគម្របឲ្យជិតដាក់ដាំលើភ្លើងរយៈពេល 15នាទី ដោយប្រើភ្លើងតិចៗ បន្ទាប់មកទទួលទានជាមួយទឹកក្រូចឆ្មា អំបិលបន្តិច និងម្រេចម៉ត់បន្តិច ជាការស្រេច៕

របៀបធ្វើ ខួរជ្រូកចំហុយស្ពៃបូកគោ :: Cam Location

Loading...