របៀបធ្វើ ស្ងោរស៊ុបកន្ទុយជ្រូក

Loading...

ស្ងោរស៊ុបកន្ទុយជ្រូក ជាស៊ុបសម្រាប់ប៉ូវកំលាំង និងមានប្រយោជន៍ជាច្រើនសម្រាប់អ្នកដែលដេកកកិតធ្មេញគ្នា គឺស៊ុបនេះអាចជួយមិនអោយមានបញ្ហានេះកើតឡើងទៀត។ ខាងក្រោមនេះគឺជារបៀបធ្វើ ស្ងោរស៊ុបកន្ទុយជ្រូក ៖

‎គ្រឿងផ្សំ
  • កន្ទុយជ្រូក ៥ ខាំ (តាត់ជាដុំៗ)
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ
  • អំបិលបន្តិច
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
  • ទឹក ៧០ មីលីលីត្រ
  • ការ៉ុត ១ មើមតូច  (ចិត្តអោយស្អាត កាត់ជាដុំ)
  • តំឡូងបារាំ ១ ដុំតូច  (ចិត្តអោយស្អាត កាត់ជាដុំ)
  • ឆៃថាវ  ១ មើមតូច (ចិត្តអោយស្អាត កាត់ជាដុំ)
  • ខ្ទឹមស ៤ កំពឹស (ដំអោយបែក)
  • ខ្ទឹមក្រហម ១ ដុំ (ដំអោយបែក)
  • រំដេង ១ ដុំតូច (ដំអោយបែក)
  • គល់ស្លឹកគ្រៃ ១ គល់ (តាត់ខ្លីៗ ដំអោយបែក)
  • ប្រេងឆា ១ ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម 
‪‎របៀបធ្វើ‬
  1. ដាំប្រេងឆាអោយក្តៅ ដាក់ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និង ខ្ទឹមសឆាអោយឈ្ងុយ។
  2. ដាំទឹកអោយពុះ ដាក់អំបិល ស្ករ ទឹកត្រី ម្សៅស៊ុប និងគ្រឿងឆាចូលទុកអោយពុះ សឹមដាក់ សាច់ និងបន្លែចូលរំងាស់អោយផុយ ប្រហែល ៣០នាទី ទៅ ១ ម៉ោង បើរីងទឹកអាចដាក់ទឹកថែម ក្នុងអំឡុងពេលរំងាស់ ត្រូវឧស្សាហ៍ដួសពពុះចោល។
  3. ពេលញុំា ដួសដាក់ចាន រោយស្លឹកខ្ទឹមពីលើជាការស្រេច៕
* បើចូលចិត្តអាចបន្ថែមខ្ទឹមបំពងពីលើ កាន់តែឈ្ងុយ។
 
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ ស្ងោរស៊ុបកន្ទុយជ្រូក :: Cam Location

Loading...
Loading...