របៀបធ្វើ សម្លម្ជូរដើមចេក

Loading...

សម្លម្ជូរដើមចេក ជាសម្លដែលចូលចិត្តបំផុតដែលភរិយារបស់ខ្ញុំគាត់តែងតែចំអិនវាជារៀងរាល់សប្តាហ៍ម្តង។ ខាងក្រោមនេះនឹងនិយាយរៀបរាប់អំពីវិធីធ្វើ សម្លម្ជូរដើមចេក អោយអ្នកទាំងអស់គ្នាបានដឹង​ ៖

គ្រឿងផ្សំ
  • ត្រីកញ្ចុះ ធ្វើស្អាត ២ ខាំ
  • កំពឹស ១ ខាំ ធ្វើស្អាត
  • ដើមចេក ខ្ចីៗ ២ ខាំ ចិតចង្វាមូល
  • រំដេង បន្តិច ដំអោយបែក
  • ខ្ទឹមស ២ កំពឹស ដំអោយបែក
  • ប្រហុក (តាមចំនូលចិត្ត)
  • ស្លឹកម្រះព្រៅ តាមចំនូលចិត្ត
  • ម្ទេស ៣ ផ្លែ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្ជូរ (អំពិលទុំ ឬ ស្លឹកអំពិល ឬ ក្រសាំង ..............)
‪‎របៀបធ្វើ‬
  1. ដាំទឹកអោយពុះ  ជ្រុំប្រហុកដាក់ រួចដួសពពុះចេញ រូចដាក់ អំបិល ម្ទេស ទឹកត្រី ខ្ទឹមស រំដេង និងម្ជូរ ចូល ទុកអោយពុះ សឹមដាក់ ដើមចេក រំងាស់អោយទន់។
  2. ដាក់ត្រីចូល ទុកអោយពុះ សឹមដាក់ កំពឹសចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត សឹមដាក់ស្លឹកម្រះព្រៅចូលជាការស្រេច៕
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ  សម្លម្ជូរដើមចេក :: Cam Location

Loading...
Loading...