របៀបធ្វើ សម្លម្ជូរខួក្តាមស្លឹកអំពិល

សម្លម្ជូរខួក្តាមស្លឹកអំពិល គឺជាសម្លូ របៀបអ្នកស្រែស្លរនៅខែដើមឆ្នាំ ព្រោះខែដើមឆ្នាំវាសំបូរទៅដោយស្លឹកអំពិលច្រើន។ តែនេះគឺជាន័យធៀបមួយ ប៉ុន្តែសម្រាប់អ្នកក្រុងក៏អាចធ្វើសម្លនេះបានដែរ ដោយប្រើរូបមន្តខាងក្រោមនេះ ៖

គ្រឿងផ្សំ
  • ក្តាម (ស្រែ) ១គីឡូក្រាម
  • ស្លឹកអំពិល ១ខាំ
  • ប្រហុក ៤ចង្វា (តាមចំនូលចិត្ត)
  • ម្ទេស ៤គ្រាប់
  • ម្អម តាមចំនូលចិត្ត
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ទឹក ៥០០មីលីលីត្រ (តាមចំនូលចិត្ត)
របៀបធ្វើ
  1. ក្តាមលាងទឹកអោយស្អាត បកអោយស្អាត រួចកាត់ដង្កៀតធំៗ និងស្នូកទុកមួយអន្លើ។
  2. យកក្តាមដែលក្តាមដែលបករួចទៅបុកអោយម៉ត់ (ដង្កៀតធំៗ និងស្នូកអត់បុកទេ) រួចយកមកលាយទឹកបន្តិច (ដើម្បី ច្របាច់យកខួ) ច្របាច់អោយសព្វ ស្រង់កាកចេញអោយអស់ទុកទឹកសម្រាប់ស្ល។ ធ្វើបែបនេះពីរបីរហូតដល់អស់ទឹក ៤០០មីលីលីត្រ។
  3. ស្កឹះយកខួក្តាមចេញពីស្នូក ដាក់ក្នុងទឹកខួ។
  4. ដាក់ទឹកដែលនៅសស់ដាំអោយពុះ រួចជ្រុំប្រហុកដាក់ (ដួសពពុះចោល) រួចដាក់ម្ទេស អំបិល ទឹកត្រី ម្សៅស៊ុប និងដង្កៀតក្តាមចូល រំងាស់ប្រហែល ៥នាទី។
  5. ដាក់ស្លឹកអំពិលចូល ទុក១នាទី រួចចាក់ទឹកខួចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត (ជូបន្តិច) រួចដាក់ម្អមចូលទុក១នាទីជាការស្រេច៕
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ សម្លម្ជូរខួក្តាមស្លឹកអំពិល :: Cam Location

Loading...