របៀបធ្វើ សម្លម្ជួរព្រៃសាច់ទា

Loading...
សម្លម្ជួរព្រៃសាច់ទា ជាមុខម្ហូបមួយដែលមានរសជាតិឆ្ងុយឆ្ងាញ់ ហូបហើយចង់ហូបទៀត ព្រោះវាជាមុខម្ហូបដែលយើងមិនងាយនឹងធ្វើវា។ ខាងក្រោមនេះគឺជារបៀបធ្វើមុខម្ហូបមួយនេះដែលអ្នកទាំងអស់គ្នាអាចរៀនធ្វើតាមបាន។
 
គ្រឿងផ្សំមាន
  • ទាមួយក្បាល (លាងទឹកអោយស្អាតកាត់ជាដុំៗ) -ស្លឹកក្រូចសេីច3សន្លឹក ( លាងទឹកអោយស្អាត )
  • គល់ស្លឹកគ្រៃ 3ដេីម( លាងទឹកអោយស្អាត ដុំអោយទួកៗ យកទៅដុតឬអាំង)
  • ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5គ្រាប់ ( លាងទឹកអោយស្អាត យកទៅដុតឬអាំង)
  • ខ្ទឹមសរ ខ្ទឹមក្រហម 5កំពឹស ( បកសំបកអោយស្អាត យកទៅដុត ឬអាំង ក៏បាន )
  • រំដេង ( សិតសំបកចេញលាងទឹកអោយស្អាត ដុតឬ អាំងក៏បាន )
  • ម្ទេសប្លោកខៀវ របស់ខ្មែរ 5ផ្លែ ( លាងទឹកអោយស្អាតយកទៅដុត ឬអាំងក៏បាន )
  • ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់ខ្ចប់ យកទៅដុត ឬ អាំងក៏បាន )
  • ផ្សិតចំបេីង ( លាងទឹកអោយស្អាតពុះជាពីរដុំ )
  • ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុះជាបួនដុំ )
  • ត្រប់ស្រួយ (លាងទឹកអោយពុះជាពីរ )
  • ម្ជួរ សណ្ដាន់ ក្រៀម ល្មមតាមចំណូលចិត្ត រស់ជាតិសម្លរ
  • ទឹកត្រី 
  • ស្ករស
  • អំបិល
  • បីចេង
  • ម្រេះព្រៅ នឹង ម្អម 
វិធីធ្វេី
  1. ដាំទឹកអោយពុះ ចាក់ រំដេង ខ្ទឹមសរ ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ស្លឹកក្រូចសេីច ម្ទេសដៃនាង នឹងម្ទេសខ្មាំង ម្ទេសប្លោក ប្រហុក ដែលអាំងចូល ទុកអោយពុះចាក់សាច់ទាចូល រួចបង់គ្រឿងផ្សំរស់ជាតិ ទឹកត្រី បីចេង អំបិល ស្ករស សណ្ដាន់។
  2. ភ្លក់តាមរស់ជាតិដែលចូលតាមគ្រួសារ ចូលចិត្ត ដាក់ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបេីង អោយពុះម្ដងទៀត។
  3. បង់ប្រេះព្រៅ ម្អមស្រែ ជាការស្រេច ឆ្អិនហេីយ អាចទទួលទានបានហេីយ ជាមួយគ្រួសារ ឬ មនុស្សជាទីស្រលាញ់របស់អ្នកបានហេីយ។

របៀបធ្វើ សម្លម្ជួរព្រៃសាច់ទា :: Cam Location

Loading...