របៀបធ្វើ ស៊ុបក្រចកគោ

Loading...

ស៊ុបក្រចកគោ គឺជាម្ហូបមួយប្រភេទសម្រាប់ប៉ូវកំលាំង ដែលយើងតែងតែធ្វើវាដោយស្ងោរទុករយៈពេលច្រើនម៉ោង ដើម្បីអោយស៊ុបនោះកាន់តែឆ្ងាញ់។ ខាងក្រោមនេះគឺជារបៀបធ្វើ ស៊ុបក្រចកគោ ៖

គ្រឿងផ្សំ
  • ក្រចកគោ (ធ្វើអោយស្អាត) ១គីឡូក្រាម
  • ទឹក ៣លីត្រ
  • ស្ករ ២ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ការ៉ុត ១មើម (កាត់ជាដុំៗ)
  • តំឡូងបារាំង ១ដុំ
  • ឆៃថាវ ១មើម
  • រំដេង ១ដុំតូច (ដំអោយបែក)
  • ស្លឹកក្រូច ៤សន្លឹក
  • គល់ស្លឹកគ្រៃ ២គល់ (កាត់ខ្លីៗ ដំអោយបែក)
  • ខ្ទឹមស ៥កំពឹស (ដំអោយបែក)
  • ខ្ទឹមក្រហម ១ដុំធំ (ដំអោយបែក)
  • ប្រេងឆា ១ស្លាបព្រាបាយ
របៀបធ្វើ
  1. ក្រចកគោលាងទឹកអោយស្អាត កាត់ជាដុំធំៗល្មម។
  2. ដាំទឹកអោយពុះ រួចដាក់ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី។
  3. ដាំប្រេងឆាអោយក្តៅ ដាក់ ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច គល់ស្លឹកគ្រៃ រំដេង ឆាអោយឈ្ងុយ ទើបយកទៅដាក់ក្នុងទឹកដែលកំពង់តែពុះ រួចដាក់សាច់ចូលរំងាស់ប្រហែល ១ម៉ោង។
  4. ដាក់បន្លែ ចូលរំងាស់ប្រហែល ១ម៉ោងទៀត ឬរហូតដល់សាច់ផុយជាការស្រេច៕
  5. ពេលញុំាដួសដាក់ចាន រួចរោយស្លឹកជី និងស្លឹកខ្ទឹមពីលើ ញុំាក្តៅៗ។
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ ស៊ុបក្រចកគោ :: Cam Location

Loading...