របៀបធ្វើ សម្លរម្ជូគ្រឿងត្រប់ពុតលំញង (ត្រប់ចង្កោម)

របៀបធ្វើ សម្លរម្ជូគ្រឿងត្រប់ពុតលំញង (ត្រប់ចង្កោម) អ្នកខ្លះគាត់ធ្លាប់ហូប អ្នកខ្លះគាត់អត់ធ្លាប់ហូប សម្រាប់សម្លរម្ជូគ្រឿងប្រភេទនេះ។ ខាងក្រោមនេះយើងនឹងរៀបរាប់អំពីរបៀបចំអិនវា ដែលអ្នកមើលទៅងាយយល់បំផុត តោះសាកល្បងទាំងអស់គ្នា!
 
គ្រឿងផ្សំ
  • ឆ្អឹងជំនី និងគ្រឿងក្នុងជ្រូក ១គីឡូ៣ខាំ
  • គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ម្ទេស)
  • ត្រប់ពុតលំញង ៣ខាំ
  • ស្ករ ២ស្លាបព្រាបាយ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ប្រហុកចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • អំបិលបន្តិច
  • អំពិលទុំ ២ស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ស្លឹកកន្រ្ទោប ៣ធាង
  • ទឹក ៣ចានចង្កិះ
របៀបធ្វើ
  1. ដាំប្រេងឆាអោយក្តៅ ដាក់គ្រឿងបុកចូល ឆាប្រហែល១នាទី ដាក់ប្រហុកចូលឆាបីបួនត្រឡប់ ដាក់ត្រប់ពុតលំញងចូលឆាអោយត្រប់ស្លោកប្រហែលជា ១០នាទី។
  2. ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំរសជាតិដូចជា អំពិលទុំ អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប និងស្លឹកកន្រ្ទោប (ដុតអោយគ្រៀម) រំងាស់អោយដាច់ទឹក។
  3. ដាក់ទឹកចូល ទុកអោយពុះមួយសន្ទុះ (សាច់ផុយ) ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕
* សម្រាប់ម្ទេសប្លោកដាក់ក៏បានមិនដាក់ក៏បានតាមចំនូលចិត្ត
 
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ សម្លរម្ជូគ្រឿងត្រប់ពុតលំញង (ត្រប់ចង្កោម) :: Cam Location

Loading...