របៀបធ្វើ ញាំល្ងុងស្បែកជ្រូក (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ល្ងុង ៥ខាំ (ឈួសជាសរសៃៗ)
  • ស្បែកជ្រូក ៤ខាំ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ខ្ទឹមបារាំង ៥០ក្រាម (បកសម្បកចាស់ចេញ ពុះជាពីរ)
  • គល់ស្លឹកគ្រៃ ៤០ក្រាម (ដំអោយបែក កាត់វែងៗ)
  • ទឹកត្រី ៤០មីលីលីត្រ
  • ទឹកក្រូចឆ្មារ ៣៥មីលីលីត្រ
  • ស្ករ ៥៥ក្រាម
  • ខ្ទឹមស ២០ក្រាម (ចិញ្រ្ចាំ)
  • ម្ទេស ១៥ក្រាម (ហាន់ល្អិតៗ)
  • ស្លឹកជី (ជីញាំគ្រប់មុខ)


របៀបធ្វើ

  • ដាំទឹកអោយពុះ ដាក់ម្សៅស៊ុប ខ្ទឹមបារាំង គល់ស្លឹកគ្រៃ និងស្បែកជ្រូកស្ងោអោយឆ្អឹន និងផុយសឹមស្រង់ចេញរួចហាន់ជាសរសៃៗតូចៗល្មម។
  • យកស្បែកជ្រូកដាក់ក្នុងចានធំមួយ រួចដាក់ល្ងុង ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ខ្ទឹមស និងម្ទេសច្របល់ចូលគ្នាអោយសព្វល្អ ភ្លក្សរសជាតិតាមចំនូលចិត្តសឹមដាក់ស្លឹកជីចូលច្របល់តិចៗអោយសព្វជាការស្រេច៕


+++ អាចបន្ថែមសណ្តែកដីលីង កំពិលស្ងោ ឬបង្គារក្រៀមតាមការចូលចិត្ត

អ្នកស្រី សុគន្ធារី

របៀបធ្វើ ញាំល្ងុងស្បែកជ្រូក (មានវីឌីអូ) :: Cam Location

Loading...
Loading...