របៀបធ្វើ ភ្លាត្រី (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រី ៥០០ក្រាម (តាមការចូល​ចិត្ត)
  • ទឹកក្រូចឆ្មា ១ចានចង្កឹះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាបាយកន្លះ
  • ស្ករស ១ស្លាបព្រាបាយ
  • ប៊ីចេង បន្តិច
  • ខ្ទឹមស ៨កំពឹស
  • គល់ស្លឹកគ្រៃហាន់ស្តើងៗ ៣ស្លាបព្រាបាយ
  • ​​ស្លឹកក្រូចសើច ហាន់ល្អិតៗ
  • រំដេង
  • ម្ទេស ដាក់តាមចំណូលចិត
  • សណ្តែកបណ្តុះ ១០០ក្រាម
  • ជីគ្រប់មុខ ឬតាមចំណូលចិត្ត


របៀបធ្វើ

  • បុករំដេង និងខ្ទឹមអោយម៉ត់ ទុកមួយអន្លើ។
  • យក​សាច់​ត្រី​មក​ហាន់​ជា​បន្ទះ​ស្តើងៗ (សាច់ត្រីត្រូវស្រស់ទឹក) បន្ទាប់​​មក​​យក​មក​ច្របល់​ជា​មួយខ្ទឹម រំដេង ក្រូចឆ្មារ ស្ករ ទឹកត្រីអោយសព្វ រួចផ្អាប់ទុក៥នាទី។
  • បន្ទាប់មក​យក​វា​ទៅច្របល់ជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃអោយសព្វ រួចពូតទឹកអោយខ្សោះ។
  • យកទឹកដែលពូតពីត្រី ទៅដាំអោយពុះ និងរីងបន្ទិច សឹមដាក់សាច់ត្រីចូល កូអោយសព្វទុកអោយពុះ រួចដាក់សណ្តែកបណ្តុះចូល ច្របល់អោយសព្វ រួចដួសដាក់ចានទទួលទាន សឹមដាក់ម្ទេស និងស្លឹកជីពីលើជាការស្រេច៕

    ៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ ភ្លាត្រី  (មានវីឌីអូ) :: Cam Location

Loading...
Loading...