របៀបធ្វើ ងាវស្រុះទឹកត្រីហឹរ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ងាវ ១គីឡូក្រាម
  • ជីអង្កាម
  • ស្លឹកតាំងអ៊ោ
  • សាឡាត់
  • ត្រសក់ ហាន់ជាចំនែកវែងៗ
  • នំបញ្ចុក
  • ជីបន្លា
  • ខ្ទឹមក្រហម ហាន់ជាដំតូចៗល្មម
  • ក្រូចឆ្មារ ហាន់ជាចំនិតតូចៗ
  • ម្ទេស ហាន់តូចៗល្មម
  • ខ្ទឹមស ហាន់តូចៗល្មម


គ្រឿងផ្សំ ទឹកត្រីបុក

  • ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ខ្ទឹមស ១០ ទៅ ១៥កំពឹស
  • ម្ទេស ២០គ្រាប់
  • ស្លឹកតាំងអ៊ោ


គ្រឿងផ្សំ ទឹកត្រី

  • ទឹកអំពិលទុំ កន្លះចានចង្កឹះ
  • ទឹក ១ចានចង្កឹះ
  • ស្ករត្នោត ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • សណ្តែកដីបុក ២ស្លាបព្រាបាយ


របៀបធ្វើទឹកត្រីបុក

  • យកគ្រឿងផ្សំទាំងអស់ទៅកិនអោយម៉ត់ ជាការស្រេច។


របៀបស្រុះងាវ

  • ដាំទឹកអោយពុះ រួចដាក់ងាវចូលប្រហែល ១ ទៅ ២នាទី រួចស្រង់ចេញយកទៅត្រាំក្នុងទឹកត្រជាក់ (ទឹកកក) ប្រហែល ២ នាទី សឹមស្រង់ចេញ។


របៀបធ្វើ ទឹកត្រី

  • យកទឹកអំពិលទុំដាក់ក្នុងឆ្នាំ ដាក់ទឹក  ស្ករ ទឹកត្រីចូលកូអោយសព្វ ដាំអោយពុះ សឹមដាក់សណ្តែកដីចូលកូអោយសព្វជាការស្រេច៕

 

  • ពេលទទួលទាន យកសាច់ងាវដាក់លើសាឡាត់ ដាក់នំបញ្ចុកបន្ទិច ម្ឬេស ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មារ មួយមុខ១ដុំៗ ដាក់ត្រសក់ ស្លឹកជី រួចដាក់ទឹកត្រីពីលើជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ងាវស្រុះទឹកត្រីហឹរ (មានវីឌីអូ) :: Cam Location

Loading...
Loading...