របៀបធ្វើ ជ្រក់ខ្ញី

Loading...

#គ្រឿងផ្សំ

  • ខ្ញីខ្ចី ១គីឡូ
  • ស្ករ ៥ស្លាបព្រាបាយ
  • អំបិល
  • ទឹកខ្មេះ ៤ស្លាបព្រាបាយ
  • ទឹក

#របៀបធ្វើ

  • យកខ្ញីចិតសម្បកអោយស្អាត រួចហាន់ជាបន្ទះស្តើងៗល្មម។
  • យកចានដែកមួយដាក់ទឹក រួចដាក់អំបិល ២ស្លាបព្រាបាយ រួចដាក់ខ្ញីចូលត្រាំ ១៥នាទី សឹមយកទៅលាងទឹកអោយស្អាត។
  • យកឆ្នាំងដាក់ទឹក៣០០មីលីលីត្រ ស្ករ អំបិលកន្លះស្លាបព្រាបាយ និងទឹកខ្មេះដាំអោយពុះ ទុកអោយត្រជាក់។
  • យកខ្ញីដាក់ក្នុងកែវមានគ្រប សង្កត់អោយណែន រួចចាក់ទឹកពីលើអោយលិច សឹមគ្របអោយជិតទុកមួយយប់អាចយកមកទទួលទានបាន៕

*** ក្រោយ១យប់អាចដាក់ក្នុងទូទឹកកក ដើម្បីរក្សាទុកបានយូ

អ្នកស្រី សុគន្ធារី
 

 

របៀបធ្វើ ជ្រក់ខ្ញី :: Cam Location

Loading...
Loading...