របៀបធ្វើ គីមឈីឆៃថាវ​

Loading...

គ្រឿងផ្សំ

  • ឆៃថាវ​ 1គីឡូ
  • ម្សៅម្ទេសកូរ៉េ​ 5ស្លាបព្រាបាយ
  • ស្ករស​ 1ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្ច្រាំ​ 1ស្លាបព្រាបាយ
  • ខ្ញីចិញ្ច្រាំ​ 1/2ស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹម​ 5ដើម (ហានវែងៗល្មម)
  • អំបិល​ 1ស្លាបព្រាកន្លះ
  • ប្រហុកកំពិសកូរ៉េ​ 1ស្លាបព្រាបាយ​ (​បើអត់មានអាចប្រើទឹកត្រីជំនួសបាន)
  • ទឹក 2ស្លាបព្រាបាយ


របៀបធ្វើ

  • យកឆៃថាវចិតសម្បកអោយស្អាត រួចកាត់ជាដុំតូចៗល្មម រួចប្រលាក់ជាមួយអំបិលអោយសព្វល្អ ផ្អាប់ទុក៤០នាទី រួចស្រង់ដាក់កញ្រ្ជែនអោយស្រស់ទឹក។
  • លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ រួចយកឆៃថាវមកប្រលាក់អោយសព្វល្អជាការស្រេច៕
  • យកកែវស្អាត ដាក់គីមឈីឆៃថាវ ផ្អាប់ទុក១ថ្ងៃ រួចទុកក្នុងទូទឹកកក៣ថ្ងៃទៀតអាចទទួលទានបានហើយ៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ គីមឈីឆៃថាវ​ :: Cam Location

Loading...
Loading...