របៀបធ្វើ ញាំល្ងុងត្រចៀកជ្រូក

Loading...

គ្រឿងផ្សំ

  • ត្រចៀកជ្រូក ៤ខាំ
  • ល្ងុង ៥ខាំ (ឈូសជាសរសៃៗ)
  • ទឹកត្រី ៤៥មីលីលីត្រ
  • ទឹកក្រូចឆ្មារ ៤០មីលីលីត្រ
  • ស្ករ ៤៥ក្រាម
  • ខ្ទឹមស (ហាន់ល្អឹតៗ)
  • ម្ទេស​ (ហាន់ល្អឹតៗ)
  • ជីបន្លា (ហាន់ល្អឹតៗ)
  • ខ្ទឹមបារាំ ១ដុំតូច (បកសម្បក ពុះជា៤)
  • គល់ស្លឹកគ្រៃ ៤គល់ (ដំអោយបែក)
  • ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ


របៀបធ្វើ

  • ដាក់ទឹកក្នុងឆ្នាំង ដាក់ខ្ទឹមបារាំ គល់ស្លឹកគ្រៃ និងម្សៅស៊ុបចូលដាំអោយពុះ សឹមដាក់ត្រចៀកជ្រូកចូល ស្ងោអោយឆ្អឹន។
  • ដាក់ទឹកកកក្នុងចានមួយ ដាក់ទឹកក្រូចឆ្មារបន្តិច រួចដាក់ត្រចៀកជ្រូកត្រាំប្រហែល ៥នាទីសឹមស្រង់ចេញ។
  • ហាន់ត្រចៀកជ្រូកជាសរសៃៗតូចល្មម។
  • ដាក់ល្ងុងក្នុងចានមួយ រួចដាក់ត្រចៀកជ្រូកពីលើ សឹមដាក់ទឹកត្រី ទឹកក្រូចឆ្មារ​ ស្ករ ម្ទេស និងខ្ទឹមសច្របល់ចូលគ្នាអោយសព្វ សឹមដាក់ជីបន្លាចូលច្របល់អោយសព្វ ទុកចោលប្រហែល ១៥នាទី អាចទទួលទានបាន៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ញាំល្ងុងត្រចៀកជ្រូក :: Cam Location

Loading...
Loading...