របៀបធ្វើ ឡាបខ្យង (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ខ្យង ១គីឡូ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅឆា ៣០ក្រាម
  • ទឹកខ្មេះ ៣០មីលីលីត្រ
  • អង្ករលីង កិនម៉ត់ ១ស្លាបព្រាបាយ
  • ម្ទេសម៉ត់ កន្លះស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ជីអង្កាម
  • ខ្ទឹមក្រហម ហាន់ស្តើងៗ
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ


របៀបធ្វើ

  • លាងទឹកខ្យងអោយស្អាត រួចដាក់ស្ងោ (ដាក់អំបិល) អោយឆ្អឹន រួចឆ្កឹះយកតែសាច់ នឹងលាងទឹកចេញអោយស្អាត។
  • យកសាច់ខ្យងច្របល់ជាមួយម្សៅឆា និងទឹកខ្មេះអោយសព្វ រួចលាងទឹកអោយស្អាត សឹមយកទៅស្ងោមួយពុះ រួចស្រង់ចេញ។
  • យកសាច់ខ្យងដាក់ក្នុងចានមួយ រួចដាក់អង្ករលីង ម្ទេសម៉ត់ ទឹកក្រូចឆ្មារ ទឹកត្រី ជីអង្កាម ខ្ទឹមក្រហម និងស្លឹកខ្ទឹមច្របល់អោយសព្វជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ឡាបខ្យង (មានវីឌីអូ) :: Cam Location

Loading...
Loading...