របៀបធ្វើ ជ្រក់សណ្តែកបណ្តុះ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ការ៉ុត ១ខាំ
  • ខ្ទឹមក្រហម (ហាន់ស្តើងៗ)
  • ដើមកាឆាយ កន្លះខាំ
  • ទឹក ១លីត្រ
  • ស្ករ ២៥ក្រាម
  • អំបិល ៥ក្រាម
  • ទឹកខ្មេះ ៥០មីលីលីត្រ
  • សណ្តែកបណ្តុះ ១៥០ក្រាម
  • ម្ទេស (ហាន់ខ្លី)


របៀបធ្វើ

  • ហាន់ការ៉ុតជាសរសៃៗតូចៗ ។ ស្លឹកកាឆាយហាន់វែងៗល្មម។
  • ដាំទឹកអោយពុះទុកអោយត្រជាក់ សឹមដាក់ស្ករ អំបិល និងទឹកខ្មេះ កូអោយរលាយស្ករ។
  • យកកែវមួយដាក់សណ្តែកបណ្តុះ ដើមកាឆាយ ការ៉ុត ខ្ទឹមក្រហម និងម្ទេស រួចចាក់ទឹកចូល គ្របគំរបអោយជិត ទុកមួយថ្ងៃអាចយកមកទទួលទានបាន៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ជ្រក់សណ្តែកបណ្តុះ (មានវីឌីអូ) :: Cam Location

Loading...
Loading...