របៀបធ្វើ ក្តាមសេះត្រាំទឹកត្រីពិលេស

Loading...

គ្រឿងផ្សំ

  • ក្តាមសេះ ២
  • ស្ករស ៨០ក្រាម
  • ទឹកត្រី ១០០មីលីលីត្រ
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • ម្ទេស ហាន់ល្អិតៗ
  • ខ្ទឹមស ហាន់ល្អិតៗ
  • ទឹក ២០០មីលីលីត្រ
  • ទឹកត្រី ៣ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ


របៀបធ្វើ

  • យកឆ្នាំងដាក់ទឹកត្រី ស្ករ និងទឹកដាំអោយពុះ ទុកអោយត្រជាក់។
  • ក្តាមបកសម្បក លាងទឹកអោយស្អាត ដាក់ក្នុងចាន រួចចាក់ទឹកត្រីចូលត្រាំ ១ថ្ងៃ។
  • យកចានមួយដាក់ទឹកត្រី ៣ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ ស្ករត្នោត ខ្ទឹមស និងម្ទេសកូអោយសព្វនឹងរលាយស្ករ ទុកស្រោចលើក្តាមត្រាំ។
  • ស្រង់ក្តាមចេញពីទឹកត្រាំ រៀបដាក់ចាន ស្រោចទឹកត្រីពីលើជាការស្រេច៕


អ្នកស្រី សុគន្ធារី


 

របៀបធ្វើ ក្តាមសេះត្រាំទឹកត្រីពិលេស :: Cam Location

Loading...
Loading...