របៀបធ្វើ សាច់បីជាន់ត្រាំទឹកត្រីពិលេស

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូកបីជាន់ ៩ខាំ
  • ស្ករស ២៧០ក្រាម
  • ទឹកត្រី ៣០០មីលីលីត្រ
  • ម្ទេស ហាន់ល្អិតៗ
  • ខ្ទឹមក្រហម ពុះជាពីរ
  • ខ្ទឹមស ហាន់ជាបន្ទះស្តើងៗ
  • ម្រេចគ្រាប់
  • ទឹក ២០០មីលីលីត្រ

 

របៀបធ្វើ

  • យកឆ្នាំងដាក់ទឹក ដាក់ខ្ទឹមក្រហមដាំអោយក្តៅ សឹមដាក់សាច់ជ្រូកចូលស្ងោអោយឆ្អឹនសាច់ រួចស្រង់ចេញ យកទៅត្រាំក្នុងទឹកកក៥ ទៅ១០នាទី៕
  • យកឆ្នាំងដាក់ទឹកត្រី ស្ករ និងទឹកដាំអោយពុះ ទុកអោយត្រជាក់ សឹមដាក់ម្រេច ម្ទេស និងខ្ទឹមសកូអោយសព្វ រួចដាក់ត្រាំសាច់យ៉ាងតិច ៣ម៉ោង។
  • ពេលទទួលទាន ហាន់សាច់ជាបន្ទះស្តើងៗ ជ្រលក់ជាមួយទឹកត្រីត្រាំសាច់ជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ សាច់បីជាន់ត្រាំទឹកត្រីពិលេស :: Cam Location

Loading...
Loading...