របៀបធ្វើ សាច់ប៉ាត់តេ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រចៀកជ្រូក ៣ខាំ
  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ
  • ខ្ទឹមក្រហម ១ដុំ
  • គល់ស្លឹកគ្រៃ ៣ដើម (ដុំអោយបែក)
  • សាច់ចិញ្រ្ចាំ វៀតណាម (Vietnamese pork paste) ៦ខាំ
  • ត្រចៀកកណ្តុរ ៥០ក្រាម (ត្រាំទឹកអោយរីក ហាន់ជាសសៃៗតូចៗ)
  • ម្ទេសផ្អែម ៣០ក្រាម (ហាន់ជាសសៃៗតូចៗ)
  • ម្រេចម៉ត់ ១/៤ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ


របៀបធ្វើ

  • ដាក់ទឹកក្នុងឆ្នាំង ដាក់ត្រចៀកជ្រូក ម្សៅស៊ុប ខ្ទឹមក្រហម និងគល់ស្លឹកគ្រៃស្ងោ៣០នាទី។
  • ស្រង់ត្រចៀកជ្រូកចេញ ដាក់ត្រាំក្នុងទឹកកក ១០នាទីរួចស្រង់ចេញ ហាន់ជាបន្ទះស្តើងៗតូចល្មម។
  • លាយសាច់ចិញ្រ្ចាំ ជាមួយត្រចៀកកណ្តុរ ម្ទេស ត្រចៀកជ្រូក ម្រេច និងប្រេងខ្យងច្របល់អោយសព្វល្អផ្អាប់ទុក ១៥នាទី។
  • យកសាច់ទៅច្រកក្នុងថង់ប្លាស្ទីថ រួចមូវាជាមួយស្លឹកចេក ចងអោយជិតល្អ (ខ្ទប់ជាមូក៏បាន ជ្រង់ក៏បាន ដូចអន្សមជ្រូក) រួចយកទៅចំហុយ ៤៥ទៅ៦០នាទីជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ សាច់ប៉ាត់តេ (មានវីឌីអូ) :: Cam Location

Loading...
Loading...