របៀបធ្វើ ជ្រក់ផ្លែស៊ូ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ផ្លែស៊ូ ២គីឡូក្រាម
  • ទឹក ១,៣​លីត្រ
  • អំបិលគ្រាប់ ១៥០ក្រាម
  • ខ្ទឹមស ហាន់ស្តើងៗ
  • ម្ទេស ហាន់ខ្លីៗ
  • ទឹកខ្មេះ ៦០០មីលីលីត្រ
  • ស្ករ ៤៥០ក្រាម


របៀបធ្វើ

  • យកផ្លែស៊ូចិតសម្បកអោយស្អាត ចិតជាបន្ទះស្តើងៗតូចល្មម រួចយកទៅត្រាំក្នុងទឹកអំបិល ៣០នាទី។
  • ដាំទឹកអោយពុះទុកអោយស្រជាក់ លាយជាស្ករ​ និងទឹកខ្មេះអោយរលាយសាច់មួយ សឹមដាក់ម្ទេស និងខ្ទឹមសកូអោយសព្វ។
  • ស្រង់ស៊ូចេញពីទឹកអំបិល ដាក់ក្នុងកែវ ឬឆ្នាំងមានគ្រប រួចចាក់ទឹកជ្រក់ចូលផ្អាប់ទុក ២ទៅ៣ថ្ងៃអាចយកមកទទួលទានបាន៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ជ្រក់ផ្លែស៊ូ (មានវីឌីអូ) :: Cam Location

Loading...
Loading...