របៀបធ្វើ គល់ខ្ទឹមជ្រក់ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • គស់ខ្ទឹម ២គីឡូក្រាម
  • អំបិល ៦ស្លាបព្រាបាយ
  • ស្ករស ២ស្លាបព្រាបាយ

របៀបធ្វើ

  • យកដើមខ្ទឹមកាត់យកតែគល់ រួចកាត់ឬស និងសកអោយស្អាត ថ្លឹកយក២គីឡូក្រាម។
  • យកទឹកមួយឆ្នាំង (យកល្មមត្រាំគស់ខ្ទឹមលិច) លាយជាមួយអំបិល ៣ស្លាបព្រាបាយ រួចកូអោយរលាយអំបិល សឹមដាក់គស់ខ្ទឹមត្រាំក្នុងទឹកអំបិល ២ទៅ៣ម៉ោង រួចលាងទឹកអោយស្អាត ទុកអោយស្ងួតទឹក។
  • យកគស់ខ្ទឹមទៅដាក់ក្នុងកែវមានគំរបអោយពេញ។
  • យកចានដែកមួយដាក់ទឹកក្តៅអ៊ុនៗ ១.៤លីត្រ រួចដាក់អំបិល ៣ស្លាបព្រាបាយ និងស្កររួចកូអោយរលាយ សឹមយកទៅចាក់ក្នុងកែវខ្ទឹមអោយលិចគស់ខ្ទឹម ត្រាំទុកចោល ៥ទៅ៧ថ្ងៃអាចយកមកទទួលទានបាន៕

អ្នកស្រី សុគន្ធារី

 

 

របៀបធ្វើ គល់ខ្ទឹមជ្រក់ (មានវីឌីអូ) :: Cam Location

Loading...
Loading...